ឈុត​វីដេអូ​ចំនួន ២ របស់ Microsoft កាល​ពី​ម្សិលមិញ​បាន​ធ្វើ​ឱ្យ​ Apple ស្ពឹក​មុខ​ម្ដង​រួច​មក​ហើយ។ ចំណែក​​លើក​នេះ តើ​ Microsoft នៅ​មាន​អ្វី​អួត​ទៀត។ ថ្មីៗ​នេះក្រុមហ៊ុន Software ដ៏​ធំ (Microsoft) ​បាន​បញ្ចេញ​ឈុត​ពាណិជ្ជកម្ម​លើក​ស្ទួយ​ផលិតផល​ថ្មី​របស់​ខ្លួន​ជា Tablet Surface នៅ​លើ​បណ្ដាញ​YouTube។

អ្វី​ដែល​បាន​យក​មក​បង្ហាញ​នៅ​ក្នុង​វីដេអូ​លើក​នេះគឺ Surface ជំនាន់​ទី២ ឬ Surface 2។ ក្រុមហ៊ុន​បាន​បង្ហាញ​​ពី​បច្ចេកវិទ្យា device របស់​ខ្លួន​​មួយ​នេះ​យក​ឈ្នះ​​លើ iPad និង Galaxy Tab លើ​ពីរ​ចំណុច​ទី១ គឺ​មាន USB port និង​ទី២ មាន​ជំនាញ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ប្រើ PowerPoint។

វីដេអូ​ទី១ បង្ហាញ​ពី​មុខងារ Surface 2 ​គឺមាន​​រន្ធ USB ដែល​អាច​ដោត​ប្រើ​ជា​មួយ​ប្រភេទ removable ដូច​ជា Flash, HardDisk …បាន ដោយ​ឡែក iPad គ្មាន។ ទី២ វីដេអូ​បង្ហាញ​ពី Surface RT មាន​មុខងារ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​តាម​កម្មវិធី PowerPoint ដោយ​អាច​កែ​តម្លៃ​បាន​ងាយ​ស្រួល​ជាង​នៅ​លើ Galaxy Tab។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

យល់​យ៉ាងណាដែរ ចំពោះ​មុខងារ​ដែល Microsoft អួត​លើ Samsung និង Apple ដូច​នេះ?

សូម​ចុច​អាន៖ Microsoft ដុត Apple ក្នុង​ឈុត​វីដេអូ​ពាណិជ្ជកម្ម​ចំនួន២ ដំណាល​គ្នា

អាន​លក្ខណៈ​សម្បត្តិ​លំអិត ព្រម​ទាំង​តម្លៃ​របស់ Surface ជំនាន់​ទី២  សូម ​ចុច​ត្រង់​នេះ