Breaking News
Loading...
Sunday, November 24, 2013

ព្រីម លីហ្សា បង្ហោះរូបថត ឱបថើបជាមួយប្រុសស្នេហ៍ មើលទៅគួរឲ្យ...!


ភ្នំពេញ៖ ព័ត៌មាននៃការបង្ហោះ រូបភាពឱបថើបប្រុសក្មេង របស់ពិធីការិនីកម្មវិធី រាត្រីកម្សាន្ត កញ្ញា ជីជី មិនទាប់សាបរលាបផង ស្រាប់តែតារាសម្តែងស្រីចូលចិត្ត បញ្ចេញដើមទ្រូង កញ្ញា ព្រីម លីហ្សា បង្ហោះរូបភាពឱបថើបប្រុសស្នេហ៍ដែរ ធ្វើបែបនេះ ប្រហែលជា នាងធ្វើនេះ កុំឲ្យគេថានាងអន់ជាង កញ្ញា ជីជី ហើយមើលទៅ។

រូបភាព២សន្លឹកដែល ព្រឹម លីហ្សា បង្ហោះក្នុងកម្មវធី Instagram បានធ្វើឲ្យអ្នកបានឃើញមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ ព័ត៌មានដែលនាង មានប្រុសស្នេហ៍មិនត្រូវបានទម្លាយ សោះនាងពេលកន្លងមកនេះ។

យ៉ាងណាក្នុងក្រៅពីរូបភាព ដែលបង្ហាញពីការស្និតស្នាលគ្នា យ៉ាងស្អិតរមួតរវាងតារាសម្តែងស្រី ដែលតែងតែចេញ ទៅស្រុកក្រៅញឹកញាប់ និងជាប់ឈ្មោះជាតារា ស៊ីវីឡៃប្រចាំកម្ពុជា ព្រីម លីហ្សា និងប្រុសស្នេហ៍របស់ខ្លួនហើយនោះ ក៏មានការសរសេរពាក្យពេជ្រ ស្នេហ៍ជាច្រើន ផងដែរ «អ្នកជាមនុស្សដែលធ្វើឲ្យ ខ្ញុំរីករាយក្នុងមួយជីវិតនេះ។ ស្រឡាញ់អ្នកខ្លាំងណាស់បង ។ ខ្ញុំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីតែអ្នក អត់មានអ្នកមកនៅក្នុង បេះដូងខ្ញុំបានទេ ព្រោះបេះដូងខ្ញុំបានបិទ សម្រាប់តែអ្នកម្នាក់ និងជារៀងរហូត»។

ពាក្យពេជ្រទាំងនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ព្រឹម លីហ្សា កំពុងតែធ្លាក់ក្នុងរណ្តៅស្នេហ៍ របស់បុរសម្នាក់នោះហើយ។ តែយ៉ាងណា មិនទាន់ដឹងថា បុរសម្នាក់នោះជានរណា ឈ្មោះអ្វីពិតប្រាកដនោះទេ។

គួរបញ្ជាក់ថា កន្លងមកព័ត៌មានស្នេហារបស់ព្រីម លីហ្សា បានលេចចេញជាហូរហែរ ជាមួយអ្នកមានបុណ្យសិក្ត័ធំ និងជាចុងក្រោយថា នាងកំពុងទាក់ទងស្នេហ៍ ជាមួយបុរសអាមេរិក ពេលដែលនាងទៅបង្ហាញ ម៉ូដនៅអាមេរិកនោះ តែមិនដែលមានរូបថត ដែលបញ្ជាក់នោះទេ ទើបលេចធ្លាយរូបថតនាពេលនេះ ។ គេសង្ស័យថា បុរសរូបថតនោះ អាចជាបុរសដែលទាក់ទងគ្នា នៅអាមេរិកនោះហើយមើលទៅ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved