Breaking News
Loading...
Sunday, November 24, 2013

មកមើលអំពើតិរិច្ឋានរបស់មនុស្យ ក្នុងការសម្លាប់ជ្រូក ដោយបោកផ្ទប់នឹងដី និងប្រើដំបងវ៉ៃគ្មានត្រាប្រណី (មានវីដេអូ)


ចាប់ពីខែតុលា មកដល់ខែវិច្ឆិកានេះ សកម្មភាពជាច្រើននៅក្នុងការ ផលិតសាច់របស់ ក្រុមហ៊ុនសាជីវកម្ម Tyson Foods នៅក្នុង រដ្ឋ Oklahoma សហរដ្ឋអាមេរិក ត្រូវបានគេថតជាខ្សែវីដេអូ។

ចំពោះវីដេអូនេះ បានលេចចេញ កាលពីថ្ងៃពុធ ដោយបង្ហាញពី អំពើដ៏ឃោរឃៅ របស់អ្នកធ្វើការ នៅក្នុង កសិដ្ឋាន West Coast Farm។ នៅក្នុងនោះ សត្វជ្រូកជាច្រើនក្បាល ត្រូវស្លាប់នៅលើដី ដោយការបោកផ្ទប់នឹងដី, និងការចាប់គ្រៀវដោយមិនបានចាក់ថ្នាំស្ពឹក ដើម្បីឲ្យសន្លប់នោះេទ។ អ្វីដែលកាន់តែសាហាវនោះ គឺ ទាត់ក្បាលសត្វជ្រូក, ខ្វេះភ្នែក ជាមួយនឹង ការប្រើដំបងវ៉ៃទៅលើ សត្វជ្រូកទាំងនេះ ដូចជាវ៉ៃបាវខ្សាច់។ 

យ៉ាងណាមិញ សម្រាប់ ក្រុមហ៊ុនសាជីវកម្ម Tyson Foods គឺជាអ្នកចែកចាយរបស់ផ្គត់ផ្អង់ ខាងផ្នែកអាហារដ៏ធំរបស់ Walmart និងជាអ្នកផលិតសាច់ដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

ចុះប្រិយមិត្ដមាន អារម្មណ៍យ៉ាងណា ក្រោយពីទស្សនាវីដេអូនេះ?

ប្រភពពី បរទេស

ម៉ា, ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved