គេ​ច្រើន​និយាយ​ថា​ពិការ​ដៃ​ពិការ​ជើង​តែ​មិន​ពិការ​ចិត្ត។ ជាក់ស្ដែង ​បុរស​​ម្នាក់​នេះ​ពិការ​ជើង​ស្ដាំ​ម្ខាង​ តែ​នៅ​តែ​អាច​លេង​បាល់ទាត់​បាន​​ដោយ​ប្រើ​ឈើច្រត់ ​មិន​ចាញ់​អ្នក​មាន​អវយវៈ​ពេញលេញ​ឡើយ។ ក្នុង​វីដេអូ​នេះ​ បង្ហាញ​ពី​សកម្មភាព​របស់​កីឡាករ​ពិការ​ជើង​រូប​នេះ​លោត​ទាត់​ត្រលប់​ក្រោយ​ចូល​ទី​គូ​ប្រកួត​យ៉ាង​ស្អាត​​បន្ទាប់​ពី​មិត្ត​រួម​ក្រុម​លើក​បាល់​ជ្រុង​ឱ្យ ​ហើយ​រត់​អបអរ​គ្រាប់​បាល់​លឿន​ទៀត​ផង។ មើល​វីដេអូ​នេះ​ហើយ ប្រិយមិត្ត​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

អត្ថបទ​៖ អ្នក​ចាំ​ទី​ឡើង​ទាត់​ត្រលប់​​ក្រោយ​​បញ្ចូល​ទី​ ឡូយ​​ជាង​​ខ្សែ​ប្រយុទ្ធ​ទៀត (វីដេអូ)

អត្ថបទ​៖ មក​វាយ​គ្នា ឬ​មក​ទាត់បាល់ ​បើ​លេង​បាន​តែ​២០​នាទី​សល់​កីឡាករ​៦​នាក់​