ព្រឹត្តិការណ៍​​​ប្រកួត​ Platinum Cineplex RooY7 Division រៀបចំ​ឡើង​ដោយ​ទីលាន​បាល់ទាត់​សិប្បនិម្មិត​ RooY7 បាន​បង្ហាញ​ក្រុម​ទាំង​១៦​ ដែល​ត្រូវ​ចូលរួម​ប្រកួត​ហើយ។​ កម្មវិធី​ប្រកួត​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ធំ​ពី​រោងភាពយន្ត​លំដាប់​អន្តរជាតិ​ Platinum Cineplex នេះ​ នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ពី​ថ្ងៃទី​០៧​ ខែ​ធ្នូ​ តទៅ។​

បើ​តាម​អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​សៅរ៍​-អាទិត្យ​ ក្នុង​លក្ខណៈ​លីក​ ចាប់​ពី​ម៉ោង​៣​រសៀល​ដល់​៩​យប់​ ប៉ុន្តែ​វិល​តែ​មួយ​ជុំ​ប៉ុណ្ណោះ​ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ នឹង​ក្លាយ​ជា​ជើងឯក​ Platinum Cineplex RooY7 Division​ ។​ ពិធី​បើក​ការ​ប្រកួត​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​២​:៣០​នាទី​ ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ស្រប​ពេល​ការ​ប្រកួត​បើក​ឆាក​ ក្រុម​ Orange Storm ប៉ះ​ជាមួយ​ក្រុម​ Platinum Avenger ។​

ក្រុម​ទាំង​១៦​ដែល​ត្រូវ​ចូលរួម​ Platinum Cineplex RooY7 Division​ មាន​ដូច​ខាង​ក្រោម​

Platinum Cineplex RooY7 Division​ ឧបត្ថម្ភ​ធំ​ដោយ​ រោងភាពយន្ត​លំដាប់​អន្តរជាតិ​ Platinum Cineplex និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ Cellcard រួម​សហការ​ឧបត្ថម្ភ​ដោយ​ ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer Real Estate និង​ Adidas ៕​