Breaking News
Loading...
Thursday, November 14, 2013

ឈិន សុរ៉ាវី ចង.ក ធ្វើអត្តឃាត​​ក្នុងផ្ទះ


តារាចំរៀង សំនៀង​ក្រអួន អ្នកនាង​ ឈិន សុរ៉ាវី ត្រូវ​បាន​បណ្តាញសារពត៌មានជាច្រើន​បានចុះ​ផ្សាយថា បានចង.ក ធ្វើអត្តឃាត​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​កាលពីវេលាម៉ោង ៧ និង៣០ ថ្ងៃទី​១៤ វិច្ឆិកា ២០១៣។

តារាចំរៀង​រូបនេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញថា​ បានស្លាប់​ដោយ​សារ​ការធ្វើ​អត្តឃាត ដោយ​ការចង.ក នៅ​ក្នុងផ្ទះរបស់ខ្លួន នៅក្នុងផ្ទះល្វែង​២១៤ ផ្លូវD សង្កាតគ្រាំងធ្នង់ ខ័ណ្ឌពោធិ៍សែន រាជធានី​ភ្នំពេញ។

តាម​ដំណឹងក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា ការឈានដល់ការធ្វើអត្តឃាត​នេះ អាចទំនង​មកពីមានទំនាស់​ក្នុងគ្រួសារ​ធ្ងន់ធ្ង ព្រោះ​គេតែង​តែបានលឺ តារាចំរៀងរូបនេះ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ស្វាមី ហើយ​រហូតមកដល់​ថ្ងៃនេះ​ក៏លឺដំណឹងថា​បានស្លាប់​ដោយ​សារការ​ចង.ក ធ្វើអត្តឃាត។

យ៉ាងណាក៏ដោយ គេពុំទាន់ដឹងមូលហេតុពិតប្រាកដ​ ថាព្រោះហេតុអ្វី​ក៏តារាចំរៀងរូបនេះ​សម្រេចចិត្ត​ចង.ក​ ធ្វើអត្តឃាត​នោះ​ទេ ព្រោះ​សមត្ថកិច្ចកំពុង​តែធ្វើ​កោលស្យវិច័យ និងសាកសួរ​រកមូលហេតុ៕

 

5927chhin_soravy.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved