Breaking News
Loading...
Wednesday, November 20, 2013

កុងទីន័រ បុកយីឌុប ក្រឡាប់ធ្លាក់ស្រែ សំណាងល្អ គ្មានអ្នកស្លាប់ និងរបួស


កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៌មួយ រវាងរថយន្តកុងទីន័រ និង រថយន្តយីឌុប ចំនួនពីរគ្រឿង ដែលកំពុង ចតស្ងៀម នៅលើកំណាត់ ផ្លូវជាតិលេខ៥ បណ្តាលអោយរថយន្ត មួយគ្រឿងក្រឡាប់ធ្លាក់ស្រែ ពីរគ្រឿង ទៀតបុកជាប់រួញ កាប៊ីនមុខ តែសំណាងល្អ មិនបណ្តាលអោយគ្រោះថ្នាក់ ដល់អ្នកបើកបរ ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង១២ កណ្តាលអធ្រាត យប់ថ្ងៃទី១៨ ឈានចូល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាល មូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0096 និងរថយន្តយីឌុបមួយគ្រឿងទៀត  ពាក់ស្លាកលេខភ្នំពេញ3A-0053  ចតបន្តកន្ទុយគ្នា  ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងទៀត បើករ៉េចង្កូតទៅបុក រថយន្តយីឌុប ទាំងពីរនោះ ពីក្រោយ ពេញមួយទំហឹង បណ្តាលអោយរថយន្តយីឌុប ដែលនៅខាងមុខ ក្រឡាប់ចូលស្រែ និង យីឌុប មួយគ្រឿងទៀត ត្រូវបានរថយន្តកុងទីន័រ បុកជាប់តែម្តងបណ្តាល អោយរថយន្តកុងទីន័រ រួញកាប៊ីនមុខ។ តែសំណាងល្អ មិនបណ្តាលអោយអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងទីន័រជាភាគីបង្ក បានរត់គេចខ្លួនបាត់ស្រមោល រីឯវត្ថុតាងរថយន្តទាំងបីគ្រឿង ត្រូវបានយកមករក្សាទុក នៅការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង  ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយតាម នីតិវិធីច្បាប់៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved