អាវុធហត្ថ ស្ទឹងត្រែង ចាប់ម៉ូតូអត់ពន្ធ ៨៥គ្រឿង ហើយដោះលែង យក១គ្រឿង ២០០ដុល្លារ ស្ងាត់ៗ
ភ្នំពេញ ៖ មានការរិះគន់ចេញពីខេត្ដស្ទឹង ត្រែងថា មន្ដ្រីអាវុធហត្ថខេត្ដ ក្រោមចំណាត់ ការរបស់មេ ដែលទើបឡើងតំណែងថ្មី បាន ចុះបង្ក្រាបម៉ូតូអត់ពន្ធ ដែលគេដាក់លក់នៅ តាមផ្ទះ ក្នុងទីរួមខេត្ដ បានចំនួន៨៥គ្រឿង ហើយមិនបានបញ្ជូនទៅឱ្យជំនាញគយ ធ្វើការ បង់ពន្ធនិងផាកពិន័យទៅតាមច្បាប់ យក ថវិកាចូលរដ្ឋនោះទេ បែរជាឃុបឃិតគ្នា ដោះលែងស្ងាត់ៗ ដោយយកលុយ១គ្រឿង ២០០ដុល្លារ ទៅវិញ។
ប្រភពពីអាជីវកររកស៊ីទិញលក់ម៉ូតូ នៅ ក្នុងខេត្ដស្ទឹងត្រែង បានអះអាងប្រាប់ដើម អម្ពិល ដោយសូមមិនឱ្យបញ្ចេញឈ្មោះថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ កន្លង ទៅមន្ដ្រីអាវុធហត្ថខេត្ដ ដែលជាម្ចាស់ ករណី បានដឹកនាំកម្លាំងចុះបង្ក្រាបម៉ូតូអត់ពន្ធ ដែល គេដាក់លក់នៅក្នុងទីរួមខេត្ដ បានចំនួន៨៥ គ្រឿង យកទៅទុកនៅក្នុងបន្ទាយ ។ ប៉ុន្ដែ ក្រោយមកកម្លាំងអាវុធហត្ថខេត្ដ មិនបាន ប្រគល់ម៉ូតូអត់ពន្ធខាងលើ នេះទៅឱ្យអង្គ ភាពគយ ដើម្បីធ្វើការបង់ពន្ធ និងផាកពិន័យ ប្រមូលថវិកាចូលរដ្ឋនោះទេ បែរជានៅថ្ងៃទី ៨ ខែវិច្ឆិកាថ្មីៗនះ មន្ដ្រីអាវុធហត្ថ បានកោះ ហៅម្ចាស់ម៉ូតូ ដែលគេអះអាងថា មានគ្នា ៩នាក់ ស្មើ៩ទីតាំង ទៅចរចាស្ងាត់ៗ រួច ហើយប្រគល់ម៉ូតូឱ្យវិញ ដោយគ្រាន់តែឱ្យ ធ្វើកិច្ចសន្យា បញ្ឈប់ការលក់ដូរ ម៉ូតូអត់ ពន្ធតទៅទៀត រួចហើយយកលុយដោយ គ្មានចេញវិក្កយបត្រអ្វីនោះឡើយ ដោយគេ លួចខ្សឹបថា ក្នុងមួយគ្រឿងអស់ ២០០ដុល្លារ ឯណោះ។
គេថា មូលហេតុដែលមន្ដ្រីអាវុធហត្ថខេត្ដ មិនព្រមប្រគល់ម៉ូតូអត់ពន្ធទាំងអស់នេះ ទៅ ឱ្យគយបង់ពន្ធ និងពិន័យនោះ គឺដោយសារ តែមានចំណាររបស់អភិបាលខេត្ដ ចារនៅ លើពាក្យបណ្ដឹងសុំអន្ដរាគមន៍ របស់អាជីវករ ថា “សុំពិិនិត្យ និងដោះស្រាយ”។
ទំនងដោយសារចំណារ របស់អភិបាល ខេត្ដខាងលើនេះហើយ ដែលជាដើមចមធ្វើឱ្យ មន្ដ្រីអាវុធហត្ថខេត្ដបានលេស មិនព្រមប្រគល់ ម៉ូតូទៅឱ្យគយបង់ពន្ធ និងពិន័យតាមច្បាប់ បែរជាដោះលែងយកលុយស្ងាត់ៗទៅវិញ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់ ការ លក់ដូរម៉ូតូអត់ពន្ធតទៅទៀតតែប៉ុណ្ណោះ។ ប៉ុន្ដែរឿង ដោះលែងម៉ូតូអត់ពន្ធយកលុយ ១គ្រឿង ២០០ដុល្លារខាងលើនេះ មិនបានស្ងប់ ស្ងាត់នោះទេ ដោយមានអ្នកខ្សឹបខ្សៀវគ្នា ថា ឱ្យស្ងប់ស្ងាត់យ៉ាងម៉េចកើត បើក្នុង ចំណោមម៉ូតូដែលចាប់ទាំង៨៥គ្រឿង គឺប្រគល់ ទៅឱ្យម្ចាស់វិញតែ៨២គ្រឿង ហើយដក៣ គ្រឿងទុក ក្រោមពាក្យថា ទុកជាអនុស្សាវ រីយ៍។ ចំណែកម៉ូតូ១គ្រឿងទៀត ម្ចាស់គេថា ជាប្រភេទម៉ូតូវ៉េវអេសថ្មីច្រឺង បែរជាប្រគល់ ម៉ូតូម៉ាកឃ្លីកកញ្ចាស់ឱ្យទៅវិញ ។
ពាក់ព័ន្ធទៅនឹងការលេចឮរឿងអាស្រូវ ថាមន្ដ្រីអាវុធហត្ថខេត្ដស្ទឹងត្រែង ចាប់ម៉ូតូ អត់ពន្ធ ហើយដោះលែងយកលុយនេះ នៅ វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែ វិច្ឆិកា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន ទូរស័ព្ទសាកសួរព័ត៌មានទៅ លោកព្រាប សេរីវុត្ថា អនុប្រធានសាខាគយខេត្ដស្ទឹងត្រែង ពាក់ព័ន្ធករណីមន្ដ្រីអាវុធហត្ថខេត្ដ ចាប់ម៉ូតូ អត់ពន្ធទាំង៨៥គ្រឿងខាងលើនេះ តែត្រូវ លោកអះអាងថា អង្គភាពគយរបស់លោក មិនទាន់បានទទួលម៉ូតូអត់ពន្ធទាំងអស់នោះ ពីមន្ដ្រីអាវុធហត្ថនៅឡើយទេ ដោយលោក ឮព័ត៌មានថា មានចំណារពីអភិបាលខេត្ដ ឱ្យ ពិនិត្យនិងដោះស្រាយតែប៉ុណ្ណោះ។
កាលពីរសៀលម្សិលមិញ ដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺពីលោក អៀង វណ្ណឌី មេបញ្ជាការ អាវុធហត្ថខេត្ដស្ទឹង ត្រែង ដែលទើបតែចូលកាន់តំណែងថ្មី ពាក់ ព័ន្ធទៅនឹងព័ត៌មាន ដោះលែងម៉ូតូអត់ពន្ធ ហើយយកលុយខាងលើនេះបានទេ ដោយ គ្មានលេខទូរស័ព្ទទំនាក់ទំនង។
រឿងអាស្រូវចាប់ម៉ូតូអត់ពន្ធយកលុយ ខាងលើនេះ អ្នកខេត្ដស្ទឹងត្រែង សំណូមពរ សូមឱ្យខាងអង្គភាព ប្រឆាំងអំពើពុករលួយ ជួយចុះស្រាវជ្រាវផង ថាតើពិតជាដោះលែង យកលុយគេមែនឬអត់? ព្រោះបើយកលុយ មែន មិនតិចទេ១គ្រឿង ២០០ដុល្លារ គុណ ៨៥គ្រឿង វាមិនស្មើ ១៧,០០០ដុល្លារ បាត់ ទៅហើយ ៕
0 comments:
Post a Comment