ព័ទ្ឋចាប់ចោរ លួចកាត់ខ្សែក ពីកូនក្មេងក្នុង ផ្សារអូឡាំងពិក
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានក្រុមអាជីវករ និងអតិថិជន ដែលដើររកទិញ ទំនិញក្នុងផ្សារ អូឡាំពិក ព័ទ្ឋចាប់ខ្លួនបញ្ជូន ឲ្យសមត្ថកិច្ច ប៉ុស្តិ៍អូឡាំពិក យកទៅកាន់ ទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ដោយ សារជនសង្ស័យរូបនោះ បានលួចកាត់ខ្សែក ពីកូនក្មេងដែលម្តាយកំពុងពរ នៅក្នុងដៃ ខណ:ដើររកទិញ ទំនិញក្នុង ផ្សារ អូឡាំពិក កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ ឃាត់ខ្លួនខាងលើនេះ ឈ្មោះ សាត ស៊ីណាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខ របរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំ វត្តនាគវ័ន្ត ក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែក ស្រ្តីរងគ្រោះឈ្មោះ យ៉ុន នីដា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិសន្សំកុសល ក្នុងសង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ។
ស្រ្តីជាម្តាយ របស់ក្មេង រងគ្រោះ បាននិយាយថា ខ្លួនបានពរកូន ចូលទៅទិញឥវ៉ាន ក្នុងផ្សារអូឡាំពិក ខណៈ ដែលកំពុងតែដើរទិញ មិនបានចាប់អារម្មណ៍ ពីជន សង្ស័យ តាមនោះទេ ស្រាប់តែជនសង្ស័យ ឈ្មោះ សាត ស៊ីណាត បានបន្លំទៅលួចកាត់ខ្សែក ពីកូនប្រុសតូច អាយុជាង១ខួបរបស់គាត់ គឺកាត់បាន សម្រេច ខណៈនោះ ខំតែបងប្អូន អាជីវករឃើញ ហេតុការណ៍ ក៏បានស្រែកឆោរឡោ បង្កឲ្យមានការ ភ្ញាក់ផ្អើលពេញផ្សារ រហូតធ្វើឲ្យសន្តិសុខដែល យាមនៅក្នុងផ្សារ ចុះមកអន្តរាគមន៍ និងឃាត់ខ្លួន បាន ជនសង្ស័យភ្លាមៗ យក មកប្រគល់ឲ្យនគរបាលប៉ុស្តិ៍អូឡាំពិក ដើម្បីបន្តធ្វើការសាកសួរ ។
ទាក់ទិន និងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍កំពុងតែកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យរូបនោះ ទៅឃុំបណ្តោះអាសន្ននៅអធិការ ដ្ឋានខណ្ឌចំការមន រងចាំផ្តុំសំណុំរឿងបញ្ជូន បន្តទៅទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់ ចំណែកឯនារី ជាជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ អូឡាំពិក ដើម្បី ឲ្យសមត្ថ កិច្ចងាយស្រួល និងផ្តន្ទាទោស ជនល្មើសផងដែរ៕
0 comments:
Post a Comment