រថយន្តលោកប៉េអឹមខេត្តស្វាយរៀងម្នាក់ស្រវឹងបើកបុកគូទទួរីសដឹកអ្នកដំណើរស្លាប់ម្នាក់ របួស១១នាក់
ខេត្តស្វាយរៀង ៖ មនុស្សម្នាក់បានស្លាប់ពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង១១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីរបស់លោកប៉េអឹមខេត្តម្នាក់ ចេញពីហូបការស្រវឹងបើកបុកគូទ រថយន្តទួរីសដឹកអ្នកដំណើរពីក្រោយពេញទឹហឹង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១០ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ មុខសាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមសេចក្តីរាយការណ៍ពីអ្នក ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា រថយន្តបង្កម៉ាកកាមរី បើកបរដោយលោក ស៊ុង ថានី ជាប៉េអឹមខេត្ត រងបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ដោយឡែកអ្នកស្លាប់ និងរបួសធ្ងន់១១នាក់ទៀតមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនៅឡើយ ៕
0 comments:
Post a Comment