ក្រុមអ្នកលេងអ៊ីនធឺណិតប្រទេសចិនបានវាយប្រហារពាក្យសំដីរិះគន់ទៅលើរឿងភាគបុរាណចិន “រន្ទះដាវឥន្ទ្រីទេព” ដោយសារតែផ្លាស់ប្ដូរខ្លឹមសារត្រង់ឈុតចាប់រំលោភសៀវឡុងនីដែលជាការបំផ្លាញអត្ថរសរឿងរ៉ាវដើមនៃសាច់រឿងនេះ។
ក្នុងខណៈនេះអាចនិយាយបានថា រឿងភាគបុរាណ “រន្ទះដាវឥន្ទ្រីទេព” ជួបរឿងស៊យផ្ទួនៗគ្នាក៏ថាបាន មិនថាការជ្រើសរើសតួដែលត្រូវបានអ្នកទស្សនាយល់ថាមិនសក្តិសមហើយសូម្បីតែសំលៀកបំពាក់ក៏មិនត្រឹមត្រូវដែរ។ ចំណែកពេលនេះវិញ រឹតតែធ្ងន់ធ្ងរលើសដើមព្រោះត្រង់ឈុតឆាកដែលនាំឲ្យប្រិយមិត្តអ្នកទស្សនារំជួលចិត្តបំផុតដូចជាឆាកសៀវឡុងនីត្រូវគេបន្លំជាយ៉ាងគួរហើយរំលោភក៏ត្រូវបានអ្នកដឹកនាំផ្លាស់ប្ដូរខុសពីខ្លឹមសារដើមដែរ។
អាន៖ ដល់វេនស៊យអ្នកដឹកនាំរឿង “រន្ទះដាវឥន្ទ្រីទេព” រងការរិះគន់ពីទស្សនិកជនម្ដង
រឿងដែលថតមុនៗអាចារ្យក្មេងដែលលង់ស្រលាញ់សៀវឡុងនីបានបន្លំខ្លួនជា “យ៉ាងគួរ” ដើម្បីរួមមេត្រីជាមួយសៀវឡុងនីប៉ុន្តែនៅក្នុងឆ្នាំ២០១៣នេះវិញគឺខុសគ្នាស្រឡះព្រោះការចាប់រំលោភសៀវឡុងនីមិនមែនកើតចេញពីកិលេសតណ្ហានោះទេតែបណ្ដាលមកពីត្រូវថ្នាំទៅវិញ។ មិនតែប៉ុណ្ណោះតួអង្គដែលចាប់រំលោភសៀវឡុងនីនេះក៏មានសកម្មភាពល្អជាច្រើនគួរឲ្យកត់សម្គាល់ផងដែរ។
អាន៖ លីម៉ក់ឆូវ២០១៣ រឿង “រន្ទះដាវឥន្ទ្រីទេពវគ្គថ្មី” ស៊ីដាច់សៀវឡុងនីអត់?
រឿងភាគបុរាណចិនអមតៈដែលទទួលបានការគាំទ្រខ្លាំងនេះត្រូវបានផលិតកម្មជាច្រើនយកទៅផលិតមិនថាហុងកុង តៃវ៉ាន់ សិង្ហបុរី ឬចិនដីគោកទេ ហើយអ្វីដែលខុសគ្នានោះត្រង់តួអង្គសម្ដែង ប៉ុន្តែសម្រាប់ ឆ្នាំ២០១៣នេះហាក់ផលិតមកខុសពីអ្នកផលិតមុនៗហើយក៏ទទួលរងការរិះគន់ច្រើនដូចគ្នាដែរ៕
0 comments:
Post a Comment