Breaking News
Loading...
Tuesday, November 12, 2013

កម្មវិធី​​ថត​រូប​ចេញ​រូបភាព​តុក្កតា​មាន​ជា​ភាសា​ខ្មែរ​ហើយ


ប្រហែល​ជា​មួយ​ខែ​មុន​នេះ មិត្ត​អ្នក​អាន​​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​ហើយ​ថា យុវវ័យ​ដែល​ជា​អ្នក​លេង​ហ្វេសបុក​ក្នុង​ប្រទេស​យើង​ទាំង​អស់ បាន​នាំ​គ្នា​ប្ដូ​ Profile Picture ទៅ​ជា​រូប​តុក្កតា​ស្ទើរ​តែ​គ្រប់ៗ​គ្នា។ កម្មវិធី​ដែល​ធ្វើ​ឱ្យ​កក្រើក​ហ្វេសបុក​នោះ មាន​ឈ្មោះ​ថា 魔漫相机 ជា​កម្មវិធី​ភាសា​ចិន ប៉ុន្តែ​ឥឡូវ​នេះ​កម្មវិធី​មាន​ជា​ភាសា​ខ្មែរ​យើង​ហើយ។

 

 

1468641_10152127495474050_1014062435_n

យុវជន ឆូយ ប៊ុនសុខខេង ជា​អ្នក​បក​ប្រែ​កម្មវិធី​នេះ​ផ្ទាល់​បាន​ប្រាប់ nob70 ថា ដោយ​យល់​ឃើញ​ថា​កម្មវិធី​នេះ​កំពុង​មាន​ការ​ពេញ​និយម​ពី​មិត្ត​យុវវ័យ​ក្នុង​ស្រុក ណា​មួយ​កម្មវិធី​នេះ​ជា​ភាសា​ចិន​អាច​នឹង​ពិបាក​ដល់​អ្នក​មិន​ចេះ​ភាសា​ចិន ដូច្នេះ​យុវជន​រូប​នេះ​ក៏​ព្យាយាម​បក​ប្រែ​កម្មវិធី​ដើម្បី​ចែក​រំលែក​ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់​គ្នា​ម្ដង​ទៅ។

 

សុខ​ខេង បាន​បន្ត​ថា “ហេតុ​ផល​មួយ​ទៀត​នោះ​គឺ ខ្ញុំ​ចង់​លើក​ស្ទួយ​ភាសា​ខ្មែរ​យើង​ តាម​រយៈ​កម្មវិធី​ផ្សេងៗ​លើ​ Smartphone “។ កន្លង​មក​នេះ​ប្អូន​ក៏​ធ្លាប់​បាន​បក​ប្រែ​កម្មវិធី​របស់ Android ជា​ច្រើន​ដែរ ប៉ុន្តែ​គ្រាន់​តែ​កម្មវិធី​មុនៗ​នោះ ឥឡូវ​គេ Update អស់​ហើយ។

 

ដើម្បី​បាន​កម្មវិធី​នេះ​ជា​ភាសា​ខ្មែរ យុវជន​រូប​នេះ​បាន​ធ្វើ​ការ​ជាមួយ​យុវតី​មួយ​រូប​ដែល​បាន​ស្គាល់​គ្នា​តាម​រយៈ​ហ្វេសបុក ហើយ​ត្រូវ​ចំណាយ​ពេល​អស់ ២ សប្ដាហ៍​ទើប​សម្រេច​ចេញ​ជា​លទ្ធផល។ កម្មវិធី​ដែល​បក​ប្រែ​ពី​កម្មវិធីរបស់​ក្រុមហ៊ុន​ចិន Bejing BSHN wenhua chuanbo Ltd នេះ គឺ​មាន​មុខងារ​ដូច​កម្មវិធីដើម​​អីចឹង​ដែរ ប៉ុន្តែ​ដើម្បី​ថត​រូប​ហើយ​ចែក​រំលែក​រូបភាព​នោះ​ទៅ​លើ Facebook, Line, WeChat ឬ ក៏Viber នោះ​យើង​ត្រូវ​ភ្ជាប់ Account របស់​យើង​ទៅ​ក្នុង​ទូរសព្ទ​ជាមុន​សិន។

ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី Magic Man Camera ជា​ភាសា​ខ្មែរ៕

ដោយ nob70

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved