Breaking News
Loading...
Friday, October 18, 2013

Miley Cyrus រង​ការ​រិះ​គន់​ទាល់​តែ​បាន​លេខ ១


កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Official Charts ជា​អ្នក​ប្រមូល​ទិន្នន័យ​នៃ​ម្ចាស់​បទ​ចម្រៀង​ដែល​លក់​ដាច់​ច្រើន​​ជាង​គេ​នៅ​អង់គ្លេស បាន​ឱ្យ​ដឹង​ថា Miley Cyrus បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ទី១ដែល​ជាប់​លេខ ១ ២​ដង​លើ​ British music chart ឆ្នាំ​នេះ។

កន្លង​មក​នេះ Miley ត្រូវ​បាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ធ្វើ​ការ​រិះ​គន់​​ជា​ច្រើន​បញ្ហា ទាក់​ទង​នឹង​ការ​ផ្លាស់​ប្ដូរ​ Style របស់​នាង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្លាស់​ប្ដូរ​មួយ​នេះ Miley  Cyrus បានទទួល​ភាពជោគជ័យ​ហើយ។

 

76760531

 

“Wrecking Ball ” អាច​និយាយ​បាន​ថា ​ជា​បទ​មួយ​ដែល​មាន​ការ​រិះ​គន់​ខ្លាំង​ជាង​គេ ប៉ុន្តែ​ឥឡូវ​បទ​នេះ បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​អតីត​តារា​សម្ដែង​របស់ Disney ឈរ​នៅ​លំដាប់​លេខ ១ លើ British music chart ។ ចំណែក​ឯ​បទ​ក្រោយ​មួយ​ទៀត “Bangerz” ដែល​ទើប​តែ​ចេញ​ថ្មី​ក្ដៅៗ​នេះ ក៏​រុញ​ច្រាន​ឱ្យ Miley​ Cyrus ជាប់​លេខ ១ ទៀត​ហើយ​ក្នុង​ឆ្នាំ​ដដែល​នេះ។

>> Miley Cyrus នឹង​ឈប់​និយាយ​ពី​សិច​នៅ​អាយុ ៤០  >>

គិត​ត្រឹម​ថ្ងៃ​នេះ បទ​របស់ Miley Cyrus “ Wrecking Ball ” មាន​អ្នក​ចុច​មើល​ 235,629,762 នាក់​ ហើយ​បទ​នេះ​បង្ហោះ​លើ​គេហទំព័រ youtube កាល​ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។ ធ្លាប់​ស្ដាប់​បទ​នេះ​នៅ? បើ​មិន​ទាន់​ទេ សូម​ទស្សនា​ទាំងអស់​គ្នា​!

 

 

ដោយ nob70
ប្រភព៖ nydailynews

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved