Breaking News
Loading...
Friday, October 18, 2013

ឪពុក ទុរយស រំលោភកូនស្រីអាយុ ១៥ឆ្នាំ


បុរសម្នាក់ត្រូវបាន ចាប់ខ្លួន និងអាចជាប់ទោសពី បទរំលោភកុមារ ក្រោយពីរឿង បុរសនេះ បានបំពានផ្លូវភេទកូនស្រីពៅរបស់ខ្លួន តាមសារព័ត៌មានរបស់អ៊ីស្រាអែល។

យ៉ាងណាមិញ ប៉ូលីសបានថ្លែងថា បុរសនៅក្នុងតំបន់ម្នាក់ ដែលមានអាយុ ៤៥ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃច័ន្ទទី ១៤ ខែតុលា ឆ្នាំ ២០១៣មុននជ ក្រោយពីជាប់សង្ស័យ រំលោភកូនស្រីរបស់ខ្លួន ដែលមានអាយុ ១៥ឆ្នាំនោះ នៅក្នុងអ៊ីស្រាអែល។ នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ក្មេងស្រីនេះ ត្រូវបានបញ្ជូនមកកាន់ ស្ថានីយ៍ប៉ូលីស បន្ទាប់ពីនាងបដិសេធ មិនត្រលប់ទៅផ្ទះ ហើយខណៈពេលនោះ នាងក៏បានទំលាយការពិតថា ឪពុកនាងបានរំលោភនាង។ បន្ថែមពីនេះ បានឲ្យដឹងថា ក្មេងស្រីនេះ ធ្លាប់ត្រូវបានសមាជិកផ្សេងម្នាក់នៅក្នុង ក្រុមគ្រួសារនេះ រំលោភរួចម្ដងមកហើយ ដែលសមាជិកនេះ ត្រូវបានបញ្ជូនទៅកាន់ពន្ធាគាររួចមកហើយ។ 

ក្នុងអំឡុងពេលដែលសួរចំលើយ ឪពុកក្មេងស្រីនេះ បានធ្វើការបដិសេធ ទៅលើការចោទឡើងថា ខ្លួនបានរំលោភកូនស្រីរបស់ខ្លួន តែទោះជាយ៉ាងណា សម្រាប់ករណីនេះប៉ូលីសនឹងធ្វើការសើុបអង្កេត បន្ថែមទៀត។ 

យ៉ាងណាក្ដីនេះមិនមែនជាករណីទីមួយនោះទេ ដែលឪពុករំលោភកូនស្រីខ្លួនឯងនោះ នៅក្នុងអ៊ីស្រាអែល ដោយកាលពីប៉ុន្មានខែមុន បុរសម្នាក់បានជាប់ចោទពី បទរំលោភកូនស្រីចុង ដោយសារតែប្រពន្ធរបស់ខ្លួន មិនអាចបំពេញតម្រូវរបស់ខ្លួនបាន។
តើប្រិយមិត្ដយល់យ៉ាងណា ដែលឪពុកមួយចំនួន បែរជាមានគំនិតចង់រំលោភកូនស្រីរបស់ខ្លួនបែបនេះនោះ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved