Breaking News
Loading...
Tuesday, November 12, 2013

ចូលឆក់កាបូប​ប៉ះ​នារី​ជង្គង់ហោះ អន់ចង់.. (មានវីដេអូ)


វីដេអូឃ្លីប​មួយ​បង្ហាញ​ពីសកម្មភាព​ចោរ​ពីរនាក់​ចូលឆក់កាបូប​នារី​ស្រស់ស្អាត​ម្នាក់​ដល់​ក្នុង​ផ្ទះ តែ​ត្រូវ​នារី​ម្នាក់​នោះ​ឡើង​ជង្គង់​ផង កែង​ផង​រហូត​លោកចោរ​ម្នាក់​ដួលដេក​នៅ​នឹងដី។

រថយន្ត​របស់នារី​រងគ្រោះ បានបត់ចូលតាម​ទ្វារ​អេឡិចត្រូ​និច ខណៈចោរ​ពីរនាក់​កំពុង​ជិះ​ម៉ូតូ​តាម​ក្រោយ​។ ជួន​ពេល​នារីរង​គ្រោះ​បើក​ទ្វារ​រថ​យន្ត​​ចេញ ចោរ​ម្នាក់​ដែល​មានមាឌ​ធំ និង​ពាក់មួក​សុវត្ថិភាព​ជាប់​នោះ បានចូល​មកឆក​ទាញ​យក​កាបូបស្ពាយ​របស់នារី​រងគ្រោះ តែ​នារី​រង​គ្រោះ​មិន​ព្រម​លែង ក៏​កើត​ការប្រទីង​ប្រទូង​គ្នា រហូត​នារី​រង​គ្រោះ​ប្រើ​ក្បាច់​គុណ​ កែង​ឆេះ​ជង្គង់​ហោះ ដាក់​បុរស​ជាចោរ​នោះ រហូត​ដួល​ដេក​នៅ​នឹងដី។ បន្ទាប់​មក​លោកចោរ​ម្នាក់​ទៀត ដែល​នៅចាំ​នៅខាងក្រៅ​បានរត់ចូលមកជួយ​ដោយ មានទាំងដំបង​មកជាមួយ​ផង​ដើម្បី​រំដោះ​ គ្នា​លោកចោរ​រត់ចេញ​បាត​ជើង​សព្រាត។

សូម​នារីៗ​ទាំងឡាយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ដាក់របស់របរ​មានតំលៃ​ក្នុង​កាបូ​បស្ពាយ​របស់​ខ្លួន ព្រោះ​យើង​មិនដឹងថា​តើ​មានអ្នកណា​ខ្លះ​តាម​សំលឹង​​របស់យើង​នោះ​ទេ។ សូមបង្កើន​ការប្រុង​ប្រយ័ត្ន ដើម្បីការពារ​សុវត្ថិភាព​ខ្លួនឯងផ្ទាល់។ សូមទស្សនាវីដេអូ​ទាំងអស់គ្នា..៖

វីដេអូ៖ ហ្វេសប៊ុក

4411robber.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved