Breaking News
Loading...
Thursday, November 21, 2013

កញ្ញា ហ៊ិន លីដា ធ្វើ​ឲ្យ​អ្នក​ចំរៀង​ជើង​ចាស់​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​(មានវីដេអូ)


ក្នុងកម្មវិធី​ទូរទស្សន៌​អប្សារា «ផ្កាយ​រះ​ក្នុង​សួន» បេក្ខ​នារី​ម្នាក់​ដែល​តែង​តែធ្វើ​ឲ្យ​ទស្សនិក​ជន​ភ្ញាក់​ផ្អើល​ស្ងើច​សរសើរ​ម្តងជាពីរដង​នោះ​គឺ​កញ្ញា ហ៊ិន លីដា ដែល​មានសំលេង​ដ៏​ក្រអួនក្រអៅ។

ទាំងបទ​សម័យនេះ និងបទ​សម័យ​មុន កញ្ញាតូចច្រឡឹង​ម្នាក់នេះ អាច​ធ្វើ​បាន​ទាំងអស់ ជាមួយ​សំលេង​ដែល​ចេញពីធម្មជាតិពិតៗ​របស់​នាង ជាសំលេង​ដែល​មិនដូច​តារាចំរៀង​ជើង​ចាស់​​ណា​ម្នាក់​ឡើយ។

តួរយ៉ាង ក្នុងកម្មវិធី​ទូរទស្សន៌ អប្សារា កាលពីពេល​កន្លង​ទៅ ក្រោយ​ពេល​ច្រៀង​បទ «មេឃខ្មៅងងឹត» ចប់​ហើយ សំលេង​ទះដៃ​ស្រែក​ហ៊ោ​គាំ​ទ្រ​ក៏លាន់លឺរំពងឡើង ព្រោះ​ម្នាក់ៗ​សុទ្ធ​តែនឹកស្មាន​មិនដល់ថា នាង​មានសំលេង​ពីរោះ​ខុសប្លែកពីគេ​បែបនេះ។

សូមបញ្ជាក់ថា ហ៊ិន លីដា អាយុ​១៣ ឆ្នាំ ដែល​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ បានចូលមកប្រឡង​ក្នុងកម្មវិធី​ «ផ្កាយ​រះ​ក្នុង​សួន» របស់​ស្ថា​នីយ៌​ទូរ​ទស្សន៌ អប្សារា ឆ្លង​ដល់វគ្គចុងក្រោយ ក្នុងចំណោម​គ្នា​៥នាក់ ដែល​មានស្រី​តែ​ម្នាក់​ឯង​តែប៉ុណ្ណោះ។

សូមស្តាប់​​និងទស្សនា​កញ្ញា ហ៊ិន លីដា​ ទាំងអស់គ្នា..៖

បទ ក្រែងចិត្ត​សង្សារចាស់.. (ការប្រកួត​ពេលកន្លងទៅ)

បទ មេឃខ្មៅងងឹត (ប្រកួត​ពេលថ្មីៗ​)

យល់យ៉ាងម៉េចដែរប្រិយមិត្ត..?

6389hin_lida.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved