Breaking News
Loading...
Thursday, November 21, 2013

ស្ត្រីចំណាស់ម្នាក់ត្រូវចោរចូលកាប់ប្លន់យ៉ាងសាហាវ ក្នុងបន្ទប់ ATM (មានវីដេអូ)


ឥណ្ឌា៖ ស្ត្រីវ័យចំណាស់ម្នាក់បានដេកសន្លប់ក្នុងថ្លុកឈាម ដោយក្បាល និងមុខរបស់គាត់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយ ពីត្រូវចោរព្រៃផ្សៃ ម្នាក់កាប់ជាច្រើនកាំបិតក្នុងបន្ទប់ ATM។ តាមខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញ ថា អ្នកស្រី Jyothi Uday អាយុ៤៤ឆ្នាំ បានដើរចូលក្នុងបន្ទប់ ម៉ាស៊ីនដកប្រាក់ ATM ហើយក៏ត្រូវចោរម្នាក់ប្រដាប់ដោយ កាំភ្លើង និងកាំបិតចូលមកតាមក្រោយ រួចចោរនោះក៏ធ្វើ សកម្មភាពភ្ជង់ប្លន់ស្ត្រីរងគ្រោះអោយដកលុយពី ម៉ាស៊ីន ATM អោយវា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក (ម៉ោង ក្នុងតំបន់) កាលពីថ្ងៃទី១៩ កន្លងទៅ ស្ថិតនៅក្នុងទីក្រុង Bangalore រដ្ឋ Karnataka ប្រទេស ឥណ្ឌា។ ក្រោយពីស្ត្រីរងគ្រោះបដិសេធមិនព្រមដកប្រាក់ពីម៉ាស៊ីន ATM អោយ ចោរនោះក៏ បានរុញអ្នកស្រី Jyothi Uday ទៅកៀន ហើយក៏ប្រើកាំបិតកាប់មកលើគាត់ បណ្តាលអោយ ដួលសន្លប់លើដីតែម្តង។ ស្ត្រីរងគ្រោះបានដួលសន្លប់ នៅក្នុងបន្ទប់ ATM នោះប្រហែល៣ទៅ៤ ម៉ោង ទើបមានគេដឹង ដោយសារតែមានឈាមចូលចេញក្រៅបន្ទប់។ ទស្សនា សកម្មភាពប្លន់ នោះទាំងអស់គ្នា៖

Khmer-note

article-2510442-198881E500000578-380_634x376

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved