យុវវ័យនិយាយពីរឿងគូសង្សារឱបថើបគ្នាតាមផ្លូវ
ការហូរចូលនៃវប្បធម៌បរទេស រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនទូទៅបានសង្កេតឃើញថា គូស្នេហ៍យុវវ័យសម័យនេះ មិនសូវមានភាពអៀនខ្មាសក្នុងការឱបថើបឡើយ ជាក់ស្ដែងគឺការសម្ដែងកាយវិការនេះតាមទីសាធារណៈ។
ពាក់ព័ន្ធចំណុចនេះ nob70 ទើបតែបានចូលរួមជជែកគ្នាជាមួយយុវវ័យមួយក្រុមលើប្រធានបទនេះ។ ខាងក្រោមនេះជាមតិរបស់ពួកគេ ដែលនិយាយពីរឿងគូស្នេហ៍ក្មេងស្ទាវឱបថើបគ្នាតាមសួនច្បារ និងទីសាធារណៈ។
យុវជន សុផានិត និស្សិតឆ្នាំទី ១ នៅសាកលវិទ្យាល័យស៊ីតិចបានលើកឡើងថា ប្រហែលជាយុវវ័យសម័យនេះគេចង់ធ្វើដូចជនបរទេស ព្រោះថាយុវវ័យឥឡូវត្រូវថើបៗ ត្រូវឱបៗ គ្មានរើសពេល និងកន្លែងទេ។ និស្សិតផ្នែកឌីហ្សាញរូបនេះ បន្តថា “ខ្ញុំធ្លាប់ឃើញសង្សារច្រើនគូហើយ ដែលថើបគ្នាលេងនៅកោះពេជ្រនោះ ទោះបីដឹងថាខ្ញុំអង្គុយក្បែរពួកគេក៏ដោយ បើគេចង់ថើបហើយគឺគ្មានខ្វល់ពីអ្នកណាទេ”។
>>យុវវ័យនាំគ្នាចែករំលែកពីការរៀនសរសេរកូដឱ្យពូកែ>>
បញ្ហានេះមតិមួយចំនួនទៀតបានលើកឡើងថា រឿងនេះអាចនិយាយបានថាជាទម្លាប់តាមគ្នា របស់ក្មេងសម័យថ្មី។ យុវជន សុវណ្ណ និស្សិតឆ្នាំទី ៤ នៅសាកលវិទ្យាល័យឯកជនមួយក៏បានទទួលស្គាល់ដែរថា រឿងឱបថើបគ្នាក្នុងសង្គមយុវវ័យឥឡូវនេះពិតជាអីចឹងមែន គ្មានចេះខ្មាសទេ។ ប្អូនថា ឃើញគេថើបគ្នាតាមផ្លូវបាន ក៏ចេះតែនាំគ្នាធ្វើតាមគ្នាទៅ។
“លាក់បាំងអី! ខ្ញុំក៏ធ្លាប់លួចថើប និងឱបសង្សារខ្ញុំតាមផ្លូវដែរ កាលនោះនៅកោះពេជ្រ ប៉ុន្តែមិនមែនហ៊ានបើកចំហចំៗដូចក្មេងៗនោះទេ”។ សុវណ្ណ បញ្ជាក់។
និយាយដល់រឿងសង្សារលួចថើបនៅតាមផ្លូវនេះ កញ្ញា មុន្នីរ័ត្ន និស្សិតបញ្ចប់ផ្នែកគណនេយ្យពីសាកលវិទ្យាល័យន័រតុន បាននិយាយថា តាមផ្លូវក៏ដោយបើលួចថើបតិចតួចគ្មានអ្នកណាគេរិះគន់ទេ តែបើបើកចំហជញ្ជក់មាត់គ្នាចំៗពេក សមតែគេថាមែន។ ប្អូនបន្តថា យើងទាំងអស់គ្នាធ្លាប់ដឹងហើយ នារីខ្មែរមានប្រពៃណីយ៉ាងណានោះ ដូច្នេះសូមយុវវ័យទាំងអស់ គួរតែចេះឱ្យតម្លៃគ្នាទៅវិញទៅមកផង។ “ស្នេហាសម័យនេះអ្នកណាមិនដែលថើបគ្នានោះ តែគួរចាំថាមុនធ្វើអ្វីមួយ ត្រូវគិតពីកិត្តិយសខ្លួនឯង និងគ្រួសារផង”៕
ចំណែកឯ nob70 ទាំងអស់គ្នាវិញ គិតយ៉ាងម៉េចដែរលើរឿងនេះ?
>>បែកសាច់ចង្កេះមានន័យថា អស់ព្រហ្មចារី?>>
ដោយ nob70
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment