Breaking News
Loading...
Friday, November 15, 2013

រថយន្តស៊ីលីកា បុកម៉ូតូស្តេប ហើយបន្តបុកដើមឈើ បណ្ដាលឲ្យបុរសម្នាក់ របួសបាក់ជើង


ភ្នំពេញ៖ រថយន្តម៉ាកស៊ីលីកា មួយគ្រឿង បានបើកបុកម៉ូតូ ស្តេបពេញទំហឹងបណ្ដាលឲ្យ បុរសម្នាក់ របួសបាក់ជើង រួចហើយបន្តទៅ បុកដើមឈើមួយដើមទៀត ធ្វើឲ្យរថយន្ត រងការខូចខាត ទៅមុខលេងរួច កាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៣ តាមបណ្ដោយ ផ្លូវលេខ២១៤កែង និង៦៣ ស្ថិតក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1E-6881 ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ ២១៤ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុស្រាប់តែ មានរថយន្តម៉ាក ស៊ីលីកា មួយគ្រឿង ពណ៌ ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 2U-3376 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរបញ្ច្រាស់ ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលបុកម៉ូតូ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសបាក់ជើងខាងស្តាំ ហើយរថយន្តបានបន្ត ទៅបុកដើមឈើមួយដើម ទៀតធ្វើឲ្យរថយន្តរង ការខូចខាតផ្នែកខាងមុខ ទៅមុខលេងរូច។

ដោយឡែក ម្ចាស់រថយន្តក្រោយពេលកើតហេតុ ក៏បានចេញពីរថយន្ត ហើយឡើងជិះម៉ូតូឌុបគេច ខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវ បានរថយន្តសង្គ្រោះដឹក ទៅសង្គ្រោះភ្លាមៗ។ បច្ចុប្បន្ន រថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ច ចុះអន្តរាគមន៍ ធ្វើការវាស់វែងអូស យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការ ដោះស្រាយពេលក្រោយ។

គួរបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះបង្កឡើង ដោយសារតែម្ចាស់ រថយន្តបើកបរស្ថិត ក្នុងស្ថានភាពស្រវឹងស្រា ជោគជាំទើបបង្កឲ្យ មានគ្រោះថ្នាក់បែបនេះ ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved