មនុស្ស​ជា​​ច្រើន​​​​តែង​យល់​ថា ​ការ​រួម​ភេទ​លើក​ដំបូង​ជា​រឿង​ដ៏​អស្ចារ្យ​​​​ ហើយ​មនុស្ស​ជា​ច្រើន​រង់​ចាំ​ការ​ឡើង​លើ​គ្រែ​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​យ៉ាង​អន្ទះសា​។ ផ្ទុយ​ទៅ​វិញ ​ការ​រួម​ភេទ​លើក​ដំបូង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ មិន​អាច​​បំពេញ​ចិត្ត​ដៃ​គូ​ពេញ​លេញ​សោះ​។​ បើ​ទោះ​បី​ជា អ្នក​ធ្លាប់​មើល​ខ្សែ​ភាពយន្ត​ស្រើបស្រាល​ និង​អាន​គន្លឹះ​នានា​ក្នុង​ការ​រួម​ភេទ​ច្រើន​​ក៏ដោយ​ ក៏​មិន​ប្រាកដ​ថា អនុវត្ត​បាន​ល្អ​ដែរ​ព្រោះ​​វា​ជា​លើក​ដំបូង។ បើ​​​ចេះ​បបោស​អង្អែល​ឲ្យ​ដៃគូ​​បាន​ដល់​ចំណុច​សុខស្រួល​ គេ​នឹង​ចងចាំ​​ និង​នឹក​ឃើញ​អ្នក​ទៀត​ ប៉ុន្តែ​បើ​អ្នក​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ទឹក​ខ្មេះ​ កុំ​សង្ឃឹម​ថា​​គេ​ងាយ​នឹង​ព្រម​ម្ដង​ទៀត​ឲ្យ​សោះ។ ​គន្លឹះ​៦យ៉ាង​ខាង​ក្រោម​នេះ​ ​ប្រហែលជា​អាច​ជួយ​អ្នក​​បាន។

១. ខ្សិប​ប្រាប់​នាង​ថា​វា​ជា​លើក​ទី​១​សម្រាប់​​អ្នក

បុរស​ជា​ច្រើន​ចូល​ចិត្ត​អួត​អាង​ថា​​ គេ​ធ្លាប់​មាន​បទ​ពិសោធន៍​​រឿង​លើ​គ្រែ​ច្រើន​លើក​​ច្រើន​សា​រួច​មក​ហើយ​ ពីព្រោះ​គេ​ចង់​ឲ្យ​នារី​​ជា​ដៃគូ​​​កោត​ស្ញប់ស្ញែង​​​។​ គេ​ភ្លេច​គិត​ថា​ធ្វើ​បែប​នេះ​ដៃ​គូ​របស់​ខ្លួន​រំពឹង​ថា​ គេ​នឹង​អាច​នាំ​នាង​ឲ្យ​ដល់​ឋាន​សួគ៌​​យ៉ាង​ស្កប់​ស្កល់​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​ប្រតិបត្តិការ​ជាក់ស្ដែង ​អ្វីៗ​បែរ​ជា​ខុស​ពី​មាត់​របស់​អ្នក នោះ​នឹង​ធ្វើ​ឲ្យ​នាង​រាង​ចាល​លែង​ចង់​ធ្វើ​រឿង​នេះ​ជាមួយ​អ្នក​ម្ដង​ទៀត។​ ដូច្នេះ​ កុំ​ខ្មាស​ប្រាប់​នាង​ថា ​វា​ជា​លើក​ទី​មួយ​សម្រាប់​អ្នក ធ្វើ​ដូចនេះ​ នាង​នឹង​មិន​រំពឹង​ច្រើន​ពី​អ្នក​ ហើយ​អ្នក​អាច​ពង្រឹង​សមត្ថភាព​លើ​គ្រែ​របស់​ខ្លួន​នៅ​លើក​ក្រោយៗ​ទៀត។

អាន៖ រួម​ភេទ​​ក្នុង​ទឹក OKទេ?

២. ជ្រើសរើស​​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ

ហេតុអ្វី​ក៏​ស្រោម​អនាម័យ​ជា​បញ្ហា​ដល់​ការ​ឡើង​ឋាន​សួគ៌​លើក​ដំបូង? ​ការ​ជ្រើសរើស​ស្រោម​អនាម័យ​មិន​បាន​ត្រឹមត្រូវ អាច​បង្ក​បញ្ហា​មួយ​ចំនួន​ដល់​សេចក្ដី​សុខ​លើ​គ្រែ​ដែរ។​ ការ​ជ្រើសរើស​ស្រោម​អនាម័យ​ដែល​តូច​ ជាង​អា​អូន​របស់​អ្នក​ពេក​ អាច​ធ្វើ​ឲ្យ​វា​រឹត​តឹង​និង​មាន​អារម្មណ៍​ថា​ពិបាក​នៅ​ពេល​បើក​ឆាក។​ ផ្ទុយ​ទៅ​វិញ ​បើ​អ្នក​ប្រើ​ស្រោម​អនាម័យ​ដែល​ធូរ​រលុង​ពេក​វា​អាច​របូត​នៅ​ពេល​ដែល​អ្នក​កំពុង​ប្រតិបត្តិការ។​ ការ​ជ្រើសរើស​ស្រោម​អនាម័យ​ដែល​សម​នឹង​ទំហំ​នាគរាជ​​តូច​​ អាច​ជួយ​ផ្ដល់ឲ្យ​អ្នក​ទាំង​​អារម្មណ៍​ស្រើបស្រាល​ និង​សុវត្ថិភាព។

៣. សួរ​នាង​ចង់​បាន​អ្វី

បញ្ហា​ដ៏​ធំ​ក្នុង​រឿង​លើ​គ្រែ​ គឺ​អ្នក​​អួត​ពេក​ ឬ​ខ្លាច​ពេក។ អ្នក​ត្រូវ​ហ៊ាន​សួរ​នាង​ពី​អ្វី​ដែល​នាង​ត្រូវការ។ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ នោះ​ការ​នាំ​នាង​ទៅ​ដល់​ចំណុច​កំពូល​វា​ជា​រឿង​ដ៏​ងាយ​ស្រួល។​ ឧទាហរណ៍​ នៅ​ពេល​ដែល​អ្នក​ប្រើ​ម្រាម​ដៃ​បបោស​អង្អែល​នាង​ អ្នក​អាច​សួរ​ថា អូន​មាន​អារម្មណ៍​ម៉េច​ដែរ? ហើយ​នាង​នឹង​ឆ្លើយ​ថា​ នាង​កំពុង​មាន​សេចក្ដី​សុខ​ពេល​ដែល​អ្នក​បបោស​អង្អែល​ចំ​កន្លែង​ដែល​នាង​ត្រូវការ។ ហើយ​បើ​មិន​ត្រូវ​កន្លែង​ នាង​អាច​និយាយ​ថា​ ទៅ​ឆ្វេង ​ឬ​ស្ដាំ​បន្តិច​បង ចំ​ហ្នឹង​ហើយ!​ ដែល​អ្នក​អាច​ដឹង​និង​ ធ្វើ​តាម។​ ចំណាំ​មិន​ត្រូវ​សួរ​សំណួរ​ណា​បែប​ឡប់​ៗ និង​និយាយ​ច្រើន​ពេក​ទេ​វា​អាច​បំផ្លាញ​ក្ដី​សុខ​រវាង​អ្នក​ទាំងពីរ​។

អាន៖ ឆាប់​ដល់​ពេក​គិត​យ៉ាង​ម៉េច​ទៅ?

៤. កុំអាល​បញ្ចេញ​ក្បាច់​ច្រើនពេក!

មនុស្ស​ខ្លះ​យល់​ខុស​ថា​ការ​រៀន​ចេះ​តិចនិក​ច្រើន​ពី​សិច​ជា​រឿង​ដ៏​ល្អ​សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង។ ទោះបីជា​អ្នក​ចេះ​តិចនិក​ច្រើន​ក៏ដោយ​ក៏​មិន​អាច​យក​វា​​មក​​ប្រើ​នៅ​ពេល​​​ការ​ឡើង​ឋាន​សួគ៌​លើក​ដំបូង​របស់​អ្នក​បាន​ដែរ។​​ សម្រាប់​នារី​លើក​ដំបូង​ជា​ពេលវេលា​ដែល​មាន​ការ​ខ្មាស​អៀន​ច្រើន ​ហើយ​បើ​តាម​ជីវសាស្ត្រ​គឺ ​ទ្វារមាស​របស់​​នាង​​នៅ​តូច​ដូច្នេះ ​ទាំង​ការ​ដាក់​បញ្ចូល​ ឬ​ដក​ចេញ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្ន​ និង​ថ្នមៗ។ ​ក្បាច់​​ដែល​គួរ​ប្រើ​នៅ​ដំណាក់កាល​នេះ​គឺ​គួរ​ប្រើ​ក្បាច់​ដូនតា ​ឬ​ក្បាច់​ម៉ែ​ចែក​ឲ្យ​ កុំ​ទាន់​ចង់​ប្រើ​ក្បាច់​សាហាវៗ ​ទុក​ប្រើ​ពេល​​ក្រោយ​ៗ​ដែល​បទ​ពិសោធន៍​កើន​មាន​បន្តិច​ម្ដងៗ។ មួយ​វិញ​ទៀត​បើ​អ្នក​មិន​បាន​សម្រាក​គ្រប់គ្រាន់​នោះ​ អ្នក​អាច​បាត់​បង់​សមត្ថភាព​​ផ្លូវភេទ​​ដែល​មិន​អាច​បំពេញ​ឲ្យ​បាន​ពេញ​លេញ​បាន​ផង​ដែរ។

អាន៖ រួម​ភេទ​ថ្ងៃ​ណា​នៃ​វដ្ដ​រដូវ​ ទើប​គ្មាន​កូន?

៥. ​កុំ​រំពឹង​ថា ​អាច​ឲ្យ​នាង​ដល់​កំពូល

លើក​ដំបូង​​ ​មិន​ថា ​បុរស​ ឬ​នារី​ទេ​សុទ្ធ​តែ​មាន​អារម្មណ៍​ភ័យ​ផង ​ឈឺផ្សា​ផង​ដូចគ្នា។ ​ដូច្នេះ​ គួរ​ប្រើ​ការ​បបោសអង្អែល​​ឲ្យ​យូរ​ដើម្បី​ឲ្យ​ទឹក​រំអិល​ហូរ​ច្រើន​ពី​ល្អាង​ទឹក​អម្រិត​ដែល​អំណោយផល​ក្នុង​ការ​អុំទូក​មិន​សូវ​ឈឺចាប់​ខ្លាំង។ ​ដក​ដង្ហើម​ឲ្យ​វែងៗ​​នៅ​ពេល​មានអារម្មណ៍​តានតឹង ​និង​និយាយ​លួងលោម​នាង​ ឬ​ដកថយ​ពេល​នាង​ឈឺ​ខ្លាំង។ ​បើ​អ្នក​ឆាប់​ដល់​មុន ​អាច​ជ្រើសរើស​ប្រើ​ដៃ​លូក​ចូល​ក្នុង​ល្អាង​ថ្មមៗ​ រាក់ៗ​ជួយ​ឲ្យ​នាង​បាន​ឡើង​ដល់​ឋាន​សួគ៌​ជាមួយ​គ្នា​ដែរ។

៦. ​កុំ​ងើប​ចោល​នាង


ពេល​បេសកកម្ម​ពួកខ្នើយ​បញ្ចប់​ហើយ ​កុំ​ទាន់​ងើប​ដើរ​ចេញ​វឹងៗ ​គួរ​សំងំ គេងឱប​នាង​​ដើម្បីផ្ដល់​ភាព​កក់ក្ដៅ​ និង និយាយ​លួងលោម​ ឬលេងសើចជាមួយនាង​កុំ​ឲ្យបានច្រើន។ ​

មាន​អ្វី​​ក្រៅ​ពី​នេះ​ចង់​បន្ថែម​​​​ទេ?