ការចាប់ឆ្នោតជ្រើសរើសគូសម្រាប់ការប្រកួតជម្រុះ World Cup វគ្គ play-off ក្នុងតំបន់អឺរ៉ុប នឹងត្រូវធ្វើឡើងនាម៉ោង៧យប់នេះហើយ (ម៉ោងនៅកម្ពុជា)។ ប្រិយមិត្តសាកទាយលមើល៍ ថាតើក្រុមសំណព្វចិត្តរបស់អ្នកនឹងប៉ះក្រុមណា?
ក្រោយរកឃើញកៅអីជាប់ទៅ World Cup ចំនួន៩រួចហើយនោះ ក្រុមទ្វីបអឺរ៉ុបនៅសល់តែ៨ទៀតប៉ុណ្ណោះដែលមានឱកាសប្រជែងយកកៅអីដែលនៅសល់៤ទៀត។ ដូចដែលប្រិយមិត្តដឹងរួចមកហើយថា ក្រុមទាំង៨នោះរួមមាន៖ ព័រទុយហ្គាល់, បារាំង, ស៊ុយអែត, ក្រិក, រ៉ូម៉ានី, ក្រូអាត, អ៊ីស្លង់ និងអ៊ុយក្រែន។ ការទស្សន៍ទាយទំនងជាមិនសូវពិបាកខ្លាំងនោះទេ ដោយសារក្រុមទាំង៨ ត្រូវបានគេបែងចែកជា២ Pot ដាច់ដោយឡែកពីគ្នា ហើយក្រុមក្នុង Pot ជាមួយគ្នា នឹងមិនជួបគ្នានោះទេ។
ដោយគិតលើចំណាត់ថ្នាក់ FIFA ក្រុម៤ ក្នុង Pot 1 រួមមាន៖ ព័រទុយហ្គាល់ ក្រិក ក្រូអាត និងអ៊ុយក្រែន។ ក្រុមទាំង៤នេះ នឹងអាចជួបក្រុមមួយក្នុងចំណោមក្រុម៤ក្នុង Pot 2 ដែលមាន៖ បារាំង ស៊ុយអែត រ៉ូម៉ានី និងអ៊ីស្លង់។
ក្រោយដឹងគូប្រកួតនៅយប់នេះរួច ការប្រកួតជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ខណៈជើងទី២ប្រកួតនៅ៤ថ្ងៃបន្ទាប់។ តារាល្បីមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួត play-off នេះ មានដូចជា Cristiano Ronaldo របស់ព័រទុយហ្គាល់, Franck Ribery របស់បារាំង, Mario Mandzukic របស់ក្រូអាត និង Zlatan Ibrahimovic របស់ស៊ុយអែតជាដើម។
ខណៈអ្នកមើលបាល់ទាត់ជុំវិញពិភពលោកកំពុងរង់ចាំមើលការចាប់ឆ្នោតនេះ ប្រិយមិត្តសាកទាយទុកមុនលមើល៍ ថាតើក្រុមណាខ្លះត្រូវជួបគ្នាក្នុងដំណើរឆ្ពោះទៅប្រេស៊ីលឆ្នាំក្រោយនេះ?
អត្ថបទទាក់ទងនឹង World Cup ផ្សេងទៀត៖
- ក្រុមខ្លាំង៨ ដែលនឹងដឹកនាំពូលទាំង៨នៅ World Cup 2014 រកឃើញហើយ
- ប្រទេសជាប់ទៅ World Cup រកឃើញ២១ហើយ នៅសល់តែ១១ទៀតប៉ុណ្ណោះ
អានអត្ថបទផ្សេងទៀតអំពី FIFA World Cup សូមចុចត្រង់នេះ៕
0 comments:
Post a Comment