Breaking News
Loading...
Thursday, October 10, 2013

ថ្នាំ statins អាច​មិន​ប៉ះពាល់​ដល់​ការចងចាំ និង​ការគិត​នោះទេ​


​នេះ​គឺជា​ព័ត៌មាន​ល្អ​ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ statin ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​នោះ​។ ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា មិន​មាន​ភស្តុតាង​ណា​បង្ហាញថា ថ្នាំ​នេះ​ធ្វើអោយ​មាន​ហានិភ័យ​ដល់​មុខងារ​របស់​ខួរក្បាល​នោះទេ​។​ ជំនួស​នេះ​, ការស្រាវជ្រាវ​បាន​លើកឡើង​ថា ថ្នាំ statins អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេង​ទៅវិញ ទោះបីជា​អ្នក​ស្រាវជ្រាវ​បាន​និយាយថា វា​មិន​ប្រាកដ​ក៏ដោយ​។​អ្នកឯកទេស​ដែលមាន​ជំនាញ​លើ​ជំងឺ​នៃ​សរសៃឈាម​បាន​និយាយថា វា​នៅតែ​ជាការ​គិត​ចំពោះ គ្រូពេទ្យ​ដើម្បីអោយ​អ្នកជំងឺ​ប្រើ​ថ្នាំ​នេះ ឬ​បញ្ឈប់​ប្រសិន​បើ​ពួកគេ​មាន សញ្ញា​នៃ​បញ្ហា​នៃ ការយល់ ដឹង​នោះ​។​


​វេជ្ជបណ្ឌិត សេត ម៉ា​ទីន (Seth Martin) ដែល​មក​ពី​មន្ទីរពេទ្យ Johns Hopkins បាន និយាយថា ការស្រាវជ្រាវ​ថ្មី​នៅតែ​មិន​ទាន់​ជាក់លាក់​។​ ថ្នាំ statins ដូច​ជា​ថ្នាំ Zocor និង​ថ្នាំ Lipitor  ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី បន្ថយ​កម្រិត កូ​ឡេ​ស្តេ​រ៉ុល​។ ក្នុង​ឆ្នាំ ២០១២, រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក​បាន​ព្រមាន ដល់​អ្នក​ប្រើ ប្រាស់​អំពី ការប៉ះពាល់​លើ​មុខងារ​របស់​ខួរក្បាល​ដូចជា ការបាត់បង់​ការចង​ចាំ​និង​ការ​ភ្លេចភ្លាំង​។ ការហាម​ប្រាណ​នេះ​ក៏​មាន​នៅ​លើ​ស្លាក​សញ្ញា​នៃ​កញ្ចប់​ថ្នាំ​ផងដែរ​។​


​ម៉ា​ទីន​បាន​និយាយថា ខណៈពេល​ដែល​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​មុខងារ​របស់​ខួរក្បាល​កម្រ​នឹង​កើតមាន​នោះ​, សារ​ដែល​ត្រូវបាន​ទទួល​ដោយ​មនុស្ស​ទូទៅ គឺថា នេះ​គឺ​ជា​ការព្រួយបារម្ភ​ដ៏​ធំ​មួយ​ដែល​មនុស្ស​ត្រូវ​ការពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​។​ ​ម៉ា​ទីន និង​មិត្ត​រួម​ការងារ​បាន​សម្រេចចិត្ត​មើល​ទៅ​លើ​គ្រប់​ការស្រាវជ្រាវ​ទាំងអស់ ដែល​ពួកគេ​អាច​រកឃើញ​នូវ​ទិដ្ឋភាព​ដែល​ជា​ហានិភ័យ​ដែល​អាច​នឹង​កើតមាន​នោះ​។ បន្ទាប់មក​ពួកគេ​ក៏​បាន​សំដៅ​ទៅលើ​ការស្រាវជ្រាវ​ដែល​ពួក​គេ​គិត​ថា​មាន​គុណភាព​ខ្ពស់​។​ ​ដោយ​យោង​ទៅលើ​ការស្រាវជ្រាវ ៨, អ្នកស្រាវជ្រាវ​មិន​បាន​រកឃើញថា អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​នេះ​ក្នុង​រយៈពេល​ខ្លី ប្រឈមមុខ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​បញ្ហា​ដែល​ទាក់ទង​នឹង​មុខងារ​របស់​ខួរក្បាល​នោះទេ​។ វេជ្ជបណ្ឌិត គ្រីស្តូហ្វឺរ ស្វី​ហ្គ័​រ (Kristopher Swiger) ដែល​ជា​គ្រូពេទ្យ​ដែល​មក​ពី​មន្ទីរពេទ្យ Johns Hopkins បាន​និយាយថា យើង​មិន​បាន​រកឃើញ​មូលហេតុ​ដែល​គួរអោយ​ព្រួយបារម្ភ​នោះទេ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved