Breaking News
Loading...
Thursday, October 10, 2013

បញ្ហា​សុខភាព​៤​យ៉ាង​ដែល​ធ្វើអោយ​ស្ត្រី​មិន​ចង់​រួមភេទ​


​នៅពេល​ដែល​ស្ត្រី​ម្នាក់​មិន​ចាប់អារម្មណ៍​នឹង​ការ​រួមភេទ​, វា​អាច​មក​ពី​បញ្ហា​នៃ​ទំនាក់ទំនង​រវាង​គូរ​ស្នេហ៍​, មកពី​ការថែទាំ​របស់គាត់ ឬ​អាចមកពី​រឿង​អ្វី​ផ្សេង​ទៀត​ដែល​គាត់​ធ្លាប់​ជួប ប៉ុន្តែ​វា​ក៏​អាច​មក​ពី​បញ្ហា​សុខភាព​ផងដែរ​។ បញ្ហា​សុខភាព​ទាំងនោះ​រួមមានៈ​


​ថយ​ចុះ​លំហូរ​ឈាម​
​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺលើសឈាម​គឺ​ជា​ជំងឺ​ដែល​អាច​ធ្វើអោយ​រារាំង​ដល់​លំហូរ​ឈាម​ទៅកាន់​ប្រដាប់ភេទ​។​

បញ្ហា​អរ​ម៉ូ​ន​
ការ​អស់​រដូវ​, ការ​បំបៅកូន​ដោយ​ទឹកដោះ​, ការប្រើ​ថ្នាំ​ពន្យារកំណើត និង​បញ្ហា​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីតអាច​ធ្វើអោយប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​។​

ផល​រំខាន​របស់​ថ្នាំ​
ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការព្យាបាល​ដោយសារ​ធាតុគីមី ដូច​ជា​ថ្នាំ tamoxifen ជាដើម ជា​ទូទៅ​វា​រំខាន​ដល់​ចំណង់​ផ្លូវភេទ​។​

ការខូចខាត​សរសៃវិញាណ​
ការវះកាត់​នៅ​នឹង​ឆ្អឹង​អាង​ត្រគាក​អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​សរសៃវិញាណ​។​
 

​មូលហេតុ​ដទៃ​ទៀត​ចំពោះ​ការថយចុះ​ចំណង់​ផ្លូវភេទ​រួមមាន ការ​គេង​មិន​គ្រប់គ្រាន់ ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​
ប្រសិនបើ​អ្នក​មាន​ការថយចុះ​ចំណង់​ផ្លូវភេទ​, សូម​ពិនិត្យ​វា​ជាមួយនឹង​គ្រូពេទ្យ​។ ទោះបីជា​គាត់​អាច​រកឃើញ​បញ្ហា​រាងកាយ​របស់​អ្នក ឬ​អត់​នោះ​, ការពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អាច​មាន​ប្រយោជន៍ ដោយសារ​តែ​បញ្ហា​ផ្លូវភេទ​ជាធម្មតា​កើតចេញ​ពី​បញ្ហា​ចិត្តសាស្ត្រ ឬ​បញ្ហា​នៃ​ការទំនាក់ទំនង​គូរ​ស្នេហ៍​ជាដើម​។ វេជ្ជបណ្ឌិត ម៉ា​ជូ​រី ហ្គ្រី​ន (Marjorie Green) ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ផ្លូវភេទ Mount Auburn បាន​និយាយថា ជាធម្មតា វា​មិនមែន​មក​ពី​រឿង​តែ​មួយ​នោះ​ទេ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved