Breaking News
Loading...
Thursday, October 10, 2013

វីដេអូ៖ នារីម្នាក់រងរបួសធ្ងន់គួរឲ្យរន្ធត់ ដោយសារតែអង្គុយលើកៅអីការិយាល័យ


នេះគឺជារឿងមួយ ដែលយើងរាល់គ្នាគួរតែយល់ដឹង។ យើងទទួលបានវីដេអូមូយ ដែលទាក់ទងនឹងគ្រោះថ្នាក់ដ៏ចម្លែក និងពិបាកនឹងដឹងមុនបំផុត។

នៅក្នុងវីដេអូ គឺបានបង្ហាញពីព័ត៌មានមួយ ដែលមាននារីម្នាក់រងរបួសគូទ ដ៏ធ្ងន់ធ្ងរដោយសារតែអង្គុយលើ កៅអីការិយាល័យ (អាចឡើងចុះបាន) ហើយកៅអីនោះស្រាប់តែផ្ទុះ បណ្ដាលឲ្យកំទេចជ័រ និងខ្ចៅរុញបុកចូលទៅក្នុងគូទ របស់នារីរងគ្រោះ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្ដីរងគ្រោះមានអាយុ ២៤ឆ្នាំ នៅយប់ថ្ងៃកើតហេតុ ក្រោយពីនាងងូតទឹករួច បានអង្គុយលើកៅអីការិយាល័យ ដើម្បីប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ មិនយូរប៉ុន្មានកៅអីដែលនាងអង្គុយបានផ្ទុះឡើយ ធ្វើឲ្យនាងដួលទៅលើដី ហើយមានឈាមហូរចេញពីទ្វារធំរបស់នាង។ ប្អូនប្រុសរបស់នាងបានចូលមក នាំទៅកាន់មន្ទីរពេទ្យ។

កាលពីឆ្នាំ ២០០៩ ក៏ធ្លាប់មានករណីនេះកើតឡើងម្ដងរួចមកហើយ ដោយក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ត្រូវបានស្លាប់ ដោយសារតែកៅអីការិយាល័យផ្ទុះ កំទេចរបស់កៅអីបាន បុកចូលទៅក្នុងគូទ បណ្ដាលឲ្យហូរជាច្រើន និងស្លាប់បាត់បង់ជីវិត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមជួយចែកចាយព័ត៌មាននេះទៅកាន់បងប្អូន មិត្តភក្តិឲ្យបានដឹងផង។ ទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖





កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved