ក្លិប​ហង្ស​ក្រហម Liverpool បាន​ឡើង​ឈរ​កំពូល​តារាង​ Premier League បណ្ដោះ​អាសន្ន ក្រោយ​យក​ឈ្នះ​ Crystal Palace ៣-១ យប់​មិញ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្លិប​មេឃ​ខៀវ Manchester City ក៏​បាន​យក​ឈ្នះ​ ៣-១ ដូចគ្នា គឺ​ឈ្នះ​ក្រុម​មិន​ដែល​ចាញ់ Everton។

Sturridge និង Suarez អ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ Liverpool

Luis Suarez និង Daniel Sturridge នៅ​តែ​ជា​ដៃ​គូ​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​សម្រាប់​ក្រុម​លោក Brenden Rodgers ដដែល ពោល​គឺ​បាន​ស៊ុត​បញ្ចូល​ទី​ម្នាក់​១គ្រាប់​នៅ​នាទី​១៣ និង​១៧ មុន​ពេល​ប្រធាន​ក្រុម​ Steven Gerrard បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៣៨ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ។ ឈាន​ចូល​តង់​ទី​២ ក្រុម​ Crystal Palace បាន​សង​មួយ​គ្រាប់​វិញ​ផង​ដែរ​នៅ​១៣នាទី​មុន​ចប់​ការ​ប្រកួត ដោយ​កីឡាករ Dwight Gayle។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ Liverpool ឡើង​លើ​ Arsenal ១ពិន្ទុ ប៉ុន្តែ​កាំភ្លើង​ធំ​នឹង​អាច​ដណ្ដើម​​តំណែង​កំពូល​នេះ​មក​​វិញ ប្រសិន​បើ​ឈ្នះ​ West Brom យប់​ថ្ងៃ​អាទិត្យ​នេះ។

គ្រាប់​បាល់​ដែល Man City តាម​ស្មើ Everton

ចំណែក Everton វិញ បាន​ស្គាល់​ជាតិ​ចាញ់​ជា​លើក​ដំបូង​ក្រោម​ថ្វី​ជើង​ Man City។ ទោះ​បី​ជា​បាន​នាំ​មុខ​មុន​នៅ​នាទី​១៦​ ដែល​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​ពី Chelsea, Romelu Lukaku ក៏​ដោយ​ ​ក៏​​ក្រុម​លោក Roberto Martinez មិន​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​បាន​ទៀត​ទេ ពោល​គឺ​​ត្រូវ​ក្រុម​លោក​​ Manuel Pellegrini សង​វិញ​ដល់​ទៅ​៣គ្រាប់។ ៣​គ្រាប់​នោះ​​គឺ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Alvaro Negredo (នាទី​​១៧), Sergio Aguero (នាទី​៤៥) និង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​អ្នក​ចាំ​ទី​ Tim Howard។ បាល់​​ចូល​ទី​ខ្លួន​ឯង​នោះ គឺ​កើត​ចេញ​ពី​ការ​ស៊ុត​បាល់​ពិន័យ ​១១ម៉ែត្រ​របស់ Aguero បន្ទាប់​ពី Seamus Coleman បង្ក​កំហុស​លើ Pablo Zabaleta។

លទ្ធផល​គូ​ផ្សេង​ទៀត​វិញ គឺ​សារិកា​ព្រៃ Newcastle យក​ឈ្នះ​ម្ចាស់​ផ្ទះ Cardiff ២-១។ ២គ្រាប់​របស់​ Newcastle ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Loic Remy ខណៈ​ Peter Odemwingie ជា​អ្នក​សង​១គ្រាប់​ឲ្យ Cardiff។ ចំណែក Darren Bent បាន​ជួយ​ឲ្យ​ Fulham យក​ឈ្នះ​ក្រុម​ភ្ញៀវ Stoke City ១-០ ខណៈ Hull និង Aston Villa បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ ០-០។

ងាក​ទៅ​មើល​ក្រុម​ជើង​ឯក​ចាស់​ឯណោះ​វិញ ស្ទើរ​តែ​ចាញ់​ទៀត​ទៅ​ហើយ ប៉ុន្តែ​បាន​កីឡាករ​វ័យក្មេង​​ក្មេង​ Adnan Januzaj រក​បាន​២គ្រាប់​នៅ​តង់​ទី​២ បន្ទាប់​ពី​ Craig Gardner ជួយ​ឲ្យ​ឆ្មា​ខ្មៅ Sunderland នាំ​មុខ​នៅ​ដើម​តង់​ទី​១៕

Adnan Januzaj ជួយ​ឲ្យ Man Utd វាយ​បក​យក​ឈ្នះ Sunderland

តារាង​ពិន្ទុ​ក្រោយ​ប្រកួត​យប់​មិញ៖

តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទាំង​១០៖

៤គូ​ដែល​ត្រូវ​ប្រកួត​យប់​នេះ​រួម​មាន៖

Norwich vs Chelsea (៧:៣០នាទីយប់)
Southampton vs Swansea (៧:៣០នាទី​យប់)

Tottenham Hotspur vs West Ham (១០យប់)
West Brom vs Arsenal (១០យប់)

តើ​ក្រុម​កាំភ្លើង​ធំ Arsenal អាច​ដណ្ដើម​កំពូល​តារាង​ពី​ Liverpool បាន​មក​វិញ​ឬ​ទេ​?

វីដេអូ​ហាយឡាយ​រវាង Liverpool និង Crystal Palace៖