៥ចំណុចដែល iPhone 5 នៅខ្វះចន្លោះ
ជំនាន់ចុងក្រោយទី៦ iPhone 5 របស់ Apple ទើបបានបង្ហាញខ្លួនជាសាធារណៈ ហើយក្រោយរយៈពេល ៣ថ្ងៃ ដែលក្រុមហ៊ុនអាមេរិកដ៏ល្បីឈ្មោះមួយនេះបានដាក់លក់យ៉ាងកក្រើកទឹក កក្រើកដីពីថ្ងៃ២១កញ្ញា លើបណ្ដាប្រទេសមួយចំនួនមក ក៏ទទួលបានតួលេខលក់មិននឹងស្មានដល់គឺលក់ដាច់រហូតដល់ទៅ ៥លានគ្រឿងឯណោះ។
តែគួរឲ្យស្ដាយព្រោះនៅសល់តែបន្ថិច ជឿថា smartphone មួយនេះ នឹងស៊ីដាច់គេលើបច្ចេកវិទ្យាទូរស័ព្ទដៃនាយុគសម័យអភិវឌ្ឍន៍ smartphone នេះជាមិនខាន ហើយលក្ខណៈពិសេសដែល iPhone 5 នៅខ្វះរួមមានចំនួន ៥ ដូចខាងក្រោម៖
1. significantly better battery life៖ ដោយសារ smartphone ជំនាន់ថ្មី iPhone 5 បានបំពាក់បន្ថែមប្រព័ន្ធថ្មី 4G LTE ជាកត្តាមួយជួយឲ្យការបញ្ជូនទិន្នន័យរវាងឧបករណ៍អេឡិចត្រូនិកផ្សេងៗ (mobile ultra-broadband Internet access) ល្បឿនលឿនជាង 3G។ ក៏ប៉ុន្តែវាក៏ជាបច្ច័យមួយធ្វើឲ្យកម្រិតថាមពលថ្មឆាប់ធ្លាក់ចុះ ប្រើពុំសូវកាន់ដូច iPhone កូនច្បងឡើយ។
2. Wireless Charging៖ ក្រុមហ៊ុន HTC និង Nokia បានដាក់ដំណើរការមុខងារសាកថ្មតាមបច្ចេកវិទ្យាឥតខ្សែ Wireless នៅលើ smartphone មួយចំនួនរបស់ខ្លួនរួចមកហើយ ដោយប្រើ ដុំ wireless ធ្វើជាកន្លែងសម្រាប់តម្កល់ device ឲ្យសាកថ្ម ក៏ប៉ុន្តែចំណុចនេះ iPhone នៅពុំទាន់មានប្រើឡើយ។
3. Biometric Security៖ iPhone 5 ជា smartphone ដែលបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយគួរមានកម្មវិធីស្កេនក្រយៅដៃ ជំនួសមុខងារ slight-to-unlock។ Apple បានចំណាយប្រាក់ ៣៦០លានដុល្លារ ក្នុងការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាស្កេននេះដើម្បីឲ្យរឹតតែមាន សុវត្ថិភាព (Biometric Security)។
4. MicroSD Slot៖ បញ្ហា memory ក៏ជារឿងចម្បង ព្រោះមនុស្សកាន់តែមានការប្រើប្រាស់ smartphone ទៅលើវិស័យផ្សេងៗកាន់តែច្រើនឡើង ដូចជានៅក្នុងមុខជំនួញ, សិក្សាស្រាវជ្រាវតាមរយៈអ៊ីនធឺណិត ឬធ្វើជាឃ្លាំងផ្ទុកនូវឯកសារទាំងនោះ ជាពិសេសប្រើសម្រាប់កម្សាន្តជាមួយចម្រៀង វីដេអូ។ ទាំងនេះជាកត្តាចោទសម្រាប់ memory របស់ iPhone 5 ដែលមិនអាចបន្ថែមទំហំ memory ខាងក្រៅបាន។
5. NFC Technology៖ ឬ Near Field Communication technology ជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មី ប្រើសម្រាប់បញ្ជូនទិន្នន័យតាមបែបទំនើប គឺគ្រាន់តែយកទូរស័ព្ទទៅប៉ះនឹងឧបករណ៍ (ទូរស័ព្ទដូចគ្នា, ឧបករណ៍បំពងសំឡេង, ម៉ាស៊ីនសម្រាប់ស្កេនកាតផ្សេងៗ…) ក៏អាចបញ្ចូនបាន តែគួរឲ្យស្ដាយព្រោះ smartphone ជំនាន់ថ្មីនេះពុំមានប្រើឡើយ។
1តែទោះជាយ៉ាងណា iPhone 5 មួយរយៈពេល កំពុងបង្ហាញវត្តមាននៅលើទីផ្សារជាតិ និងអន្តរជាតិ យើងឃើញមានប្រជាប្រិយភាពមិនចាញ់ Galaxy S III ឡើយ៕
ចុះ ប្រិយមិត្តវិញ តើកំពុងប្រើ iPhone 5 ឬអត់? បើអត់មានមុខងារដូចដែលបានរៀបរាប់ខាងលើ តើនៅតែមានអារម្មណ៍ពេញចិត្តដដែល ឬមួយយ៉ាងណា?
ប្រភពពី៖ www.techno2day.biz
0 comments:
Post a Comment