Breaking News
Loading...
Saturday, October 19, 2013

ជំងឺ​អេ​ដ​ស៏​មាន​ប្រភពពី​ណា​មក​ក្នុងប្រទេស​កម្ពុជា​


​ជំងឺ​អេ​ដ​ស៏​មិនមែនជា​ជំងឺ​ថ្មី​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះទេ វា​មាន​តាំងពី​ឆ្នាំ​១៩៩១ មុន​សម័យ​អ៊ុនតាក់​ចូល​ស្រុក​ខ្មែរ​មកម្ល៉េះ ដោយ​ក្នុង​ឆ្នាំ​នោះ​អត្រា​នៃ​ការឆ្លង​មេរោគ​អេ​ដ​ស៏ មាន​ចំនួន​១​ភាគរយ ឆ្នាំ​១៩៩២​អត្រា​ឆ្លង​ឡើងដល់​០.៣% ឆ្នាំ​១៩៩៣​កើន​ដល់​០.៦% និង​កើន​ខ្ពស់បំផុត​ឆ្នាំ​១៩៩៨ មាន​១.៧% មានន័យថា​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​១០០​នាក់ មាន​១.៧​នាក់​ដែល​ឆ្លង ហើយ​បាន​ធ្លាក់ចុះ​បន្តិច​ម្តងៗ​មក​វិះ​ញ ហើយ​កម្ពុជា​សន្យាថា​នឹង​បញ្ចប់​ការឆ្លង និង​ស្លាប់​ដោយ​មេរោគ​អេ​ដ​ស៏​នៅត្រឹម​ឆ្នាំ​២០២០​។​

 

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ដ៏​កម្រ​មួយ នៅ​សណ្ឋាគារ​សាន់វ៉េ កាលពី​ព្រឹក​ថ្ងៃទី ១៧​ខែតុលា​នេះ លោក​វេជ្ជបណ្ឌិត តែង គ​ន្ឋី ប្រធាន​អាជ្ញាធរ​ជាតិ ប្រ​យុ​ទ្ឋ​ប្រឆាំង​ការរីក​រាលដាល​មេរោគ​អេ​ដ​ស៏ បាន​ថ្លែងថា ជំងឺ​អេ​ដ​ស៏​កើតមាន​យូរលង់​មកហើយ នៅ​ទ្វីបអាហ្វ្រិក​ខាងត្បូង ដោយ​ឆ្លង​ពី​សត្វ​ស្វា​មក​មនុស្ស តាមរយៈ​ការសម្លាប់​សត្វ​ស្វា​ប៉ះពាល់​ឈាម ឬ​ការបរិភោគ​សាច់​ស្វា​ឆៅ​ជាដើម​។ ហើយ​ជំងឺ​នេះ​បំ​លែង​ក្នុង​ខ្លួន​យ៉ាង​លឿន​នៅក្នុង​ខ្លួន​មនុស្ស ទើប​អ្នកវិទ្យាសាស្ត្រ​ពិបាក​រក​ថ្នាំ​ព្យាបាល​ ៕

 

T10

   

 

ប្រភពពី៖​ www.techno2day.biz

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved