ហេតុអ្វីបានជាដេកមិនលក់
ការដេកមិនលក់ក៏មានភាពប្រែប្រួលទៅតាមពេលវេលាដែលវាកើតឡើងចុងក្រោយ និងភាពញឹកញាប់របស់វាដែឬ។ វាអាចមានរយៈពេលខ្លី (ស្ថានភាពស្រួចស្រាវ) ឬអាចជារយៈពេលមួយយូរហើយ (ស្ថានភាពរ៉ាំរ៉ៃ)។ វាក៏អាចមានទៅមានមកដែឬ ជាមួយនឹងពេលវេលាណាមួយដែលមនុស្សគ្មានបញ្ហាក្នុងការដេក។
មូលហេតុដែលធ្វើអោយដេកមិនលក់ជាញឹកញាប់មានដូចជា៖
- ស្ត្រេស៖ ការបារម្ភអំពីការងារ, សាលារៀន, សុខភាព ឬគ្រួសារសុទ្ធតែអាចធ្វើអោយអារម្មណ៍អ្នកនឹកឃើញនៅពេលយប់ ដែលជាហេតុនាំអោយពិបាកដល់ការដេក។ ហេតុការណ៍ធ្វើអោយជីវិតស្ត្រេសដូចជា មនុស្សជាទីស្រឡាញ់ស្លាប់ ឬមានជំងឺ, លែងលះគ្នា ឬបាត់បង់ការងារ ប្រហែលជាធ្វើអោយដេកមិនលក់ហើយ។
- ការថប់អារម្មណ៍៖ ការថប់អារម្មណ៍រាល់ថ្ងៃ ព្រមទាំជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរប្រហែលជារំខានដល់ដំណេករបស់អ្នកបាន។
- បាក់ទឹកចិត្ត៖ អ្នកប្រហែលជាអាចដេកច្រើនជ្រុល ឬពិបាកដេកទៀតបើសិនជាមានអាការៈបាក់ទឹកចិត្ត។ រឿងនេះប្រហែលជាដោយសារតែអតុល្យភាពរបស់សារធាតុគីមីក្នុងខួរក្បាល ឬការបារម្ភទាំងឡាយណាដែលជាប់ទាក់ទងនឹងការបាក់ទឹកចិត្តទើបធ្វើអោយមិនអាចដេកលក់បាន។ ការដេកមិនលក់ច្រើនតែជាប់ទាក់ទងនឹងបញ្ហាផ្លូវចិត្តផ្សេងទៀត។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំមានវេជ្ជបញ្ជាជាច្រើនអាចរំខានដល់ការដេកបានដូចជា ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត, ថ្នាំបេះដូង និងថ្នាំបញ្ចុះសម្ពាធឈាម, ថ្នាំអាឡែហ្ស៊ី, ថ្នាំភ្ញោចអារម្មណ៍ (ដូចជា Ritalin) និងថ្នាំ Corticosteroids។ ថ្នាំគ្មានវេជ្ជបញញជាដូចជា ថ្នាំបំបាត់ការឈឺចាប់ដែលផ្សំចូលគ្នា, ផលិតផលសម្រកទម្ងន់, ថ្នាំមានជាតិកាហ្វេអ៊ីនជាដើម។ ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីប្រហែលជាធ្វើអោយអ្នកវិលមុខ ឬខ្សោយ ប៉ុន្តែវាអាចធ្វើអោយផ្លូវទឹកមូដមានបញ្ហាកាន់តែខ្លាំង ដែលជាហេតុនាំអោយនោមយប់ច្រើនដង។
- ជាតិកាហ្វេអ៊ីន, នីកូទីន និងស្រា៖ កាហ្វេ, តែ, កូកាកូឡា និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀតសុទ្ធតែត្រូវបានគេស្គាល់ថាជាភ្ញោចដ៏ល្បី។ ការញ៉ាំកាហ្វេនៅពេលរសៀល និងជិតយប់អាចធ្វើអោយអ្នកមិនអាចដេកលក់នៅពេលយប់បាន។ ជាតិនីកូទីនក្នុងបារីគឺជាសារធាតុភ្ញោចមួយផ្សេងទៀតដែលធ្វើអោយដេកមិនលក់។ ជាតិស្រាគឺជាសារធាតុធ្វើអោយងងុយដេកដែលអាចជួយអោយដេកលក់បាន ប៉ុន្តែវាបែជាមិនអាចអោយដេកលក់បានស្កប់ស្កល ព្រមទាំងធ្វើអោយភ្ញាក់នៅពាក់កណ្តាលយប់ទៅវិញ។
- ជំងឺ៖ បើសិនជាអ្នកមានការឈឺចាប់រ៉ាំរ៉ៃ, ពិបាកដកដង្ហើម ឬនោមញឹក អ្នកប្រហែលជាមានបញ្ហាដេកមិនលក់ហើយ។ ជំងឺដែលជាប់ទាក់ទងនឹងការដេកមិនលក់មានដូចជា រលាកសន្លាក់, មហារីក, ខ្សោយបេះដូង, ជំងឺសួត, ជំងឺច្រាលទឹកអាស៊ីតក្រពះ, ក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក, ដាច់សរសៃឈាមខួរក្បាល, ជំងឺ Parkinson និងជំងឺភ្លេចភ្លាំង។ ចូរប្រាកដថាជំងឺរបស់អ្នកត្រូវបានព្យាបាលបានត្រឹមត្រូវហើយដើម្បីអាចសម្រួលដល់ការដេកលក់ឡើងវិញបាន។ បើសិនជាអ្នកមានបញ្ហារលាកសន្លាក់ ចូរប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចូលដេក ព្រោះវាក៏ជួយអោយដេកលក់បានស្រួលដែរ៕
0 comments:
Post a Comment