Breaking News
Loading...
Saturday, October 19, 2013

ហេតុផល​ចម្លែកៗ​ដែល​ធ្វើអោយ​ឈាម​អញ្ជាញ​ធ្មេញ​


តើ​ការ​ឈាម​អញ្ចាញធ្មេញ​អាច​បណ្តាល​មកពី​បញ្ហា​ផ្សេង​ក្រៅពី​ការ​ដុសធ្មេញ និង​ប្រើ​អំបោះ​រុះ​ធ្មេញ​ទៀងទាត់​ដែរ​ទេ​? វា​អាច​មាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​រឿងនេះ ខ្លះ​អាច​ជា​ជំងឺ ហើយ​ខ្លះ​ទៀត​អាច​ដោយសារតែ​ហេតុផល​ចម្លែក​ផ្សេងៗ​ទៀត​។ បើសិនជា​អញ្ចាញធ្មេញ​ចាប់ផ្តើម​ហូរឈាម ហើយ​មិន​បាន​ព្យាបាល មេរោគ​នៅ​ជុំវិញ​ធ្មេញ​នឹង​ជ្រៀត​ចូលទៅក្នុង​ដំបៅ​, ឆ្លង​ចូល​ទៅក្នុង​ចរន្ត​ឈាម និង​ក្លាយទៅជា​ការបង្ក​រោគ​ពេញ​ខ្លួន​តែម្តង​។ ជំងឺ​មួយ​ចំនួន​ដែល​ធ្វើអោយ​ឈាម​អញ្ចាញធ្មេញ​មានដូចជា ការ​រលាក​អញ្ជាញ​ធ្មេញ​, ការ​រលាក​នៅ​ជុំវិញ​ធ្មេញ​, ការ​ហូរ​ឈាម​មិន​ធម្មតា​, Idiopathic Thrombocytopenic Purpura, ការបង្ក​រោគ​, ជំងឺមហារីក​គ្រាប់​ឈាម​ស​, ជំងឺ​អញ្ចាញធ្មេញ​ដោយសារ​តែ​កង្វះ​វីតាមីន C និង​ជំងឺ​កង្វះ​វីតាមីន K​។

​ខាងលើ​នេះ​ជា​ជំងឺ​ដែល​នាំអោយ​ឈាម​អញ្ចាញធ្មេញ ឥឡូវនេះ​ខ្ញុំ​នឹង​ជម្រាប់​អំពី​ហេតុផល​ចម្លែកៗ​ដែល​ធ្វើអោយ​ឈាម​អញ្ចាញធ្មេញ​វិញ​ម្តង​៖

​ការ​មាន​ផ្ទៃពោះ​៖ ក្នុងពេល​មាន​ផ្ទៃពោះ ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ធ្វើអោយ​ស្ត្រី​មួយ​ចំនួន​ងាយ​នឹង​ឈាម​អញ្ចាញធ្មេញ​ណាស់​។ អាការៈ​នេះ​ហៅថា ការ​មាន​ផ្ទៃពោះ​ធ្វើអោយ​ឈាម​អញ្ជាញ​ធ្មេញ​។ ជាធម្មតា វា​ច្រើនតែ​កើតឡើង​នៅ​ខែ​ទី ៣ ដល់​ខែ​ទី​៦​នៃ​ការ​មាន​ផ្ទៃពោះ​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ វា​អាច​នឹង​បង្ក​ជា​ផលវិបាក​ជាច្រើន ព្រមទាំង​សម្រាលកូន​មិន​គ្រប់​ខែ​ទៀត​ផង​។​

​ការជក់បារី​៖ មែន​ហើយ ការជក់បារី​គឺជា​ហេតុផល​ដ៏​ចម្លែក​មួយ​ផ្សេង​ទៀត​ដែល​ធ្វើអោយ​ឈាម​អញ្ចាញធ្មេញ​។ ជាតិពុល​ក្នុង​បារី​ទៅ​កាត់បន្ថយ​សមត្ថភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្ក​ជាការ​រលាក​បាន​។ មិនមែន​មាន​តែ​មួយ​នេះ​ទេ ការជក់បារី​រ៉ាំរ៉ៃ​អាច​នាំ​អោយ​អញ្ចាញធ្មេញ​លូតលាស់​មិនធម្មតា ដែល​ជា​ហេតុ​រំខាន​ដល់​ការទទួលបាន​ជីវជាតិ​ទៅ​ចិញ្ចឹម​អញ្ចាញធ្មេញ​នោះ​។

​ស្ត្រេ​ស​៖ បើសិន​ជា​អ្នកស្ត្រេស​ដោយ​សា​រតែធ្វើការ ឬ​ហេតុផល​ផ្សេងៗ​ទៀត រឿង​នេះ​អាច​ជា​ហេតុផល​នៃ​ការ​ហូរឈាម​អញ្ចាញធ្មេញ​ដែរ​។ ស្ត្រេ​ស​ទៅ​រំខាន​ដល់​យន្តការ​របស់​រាង​កាយ​ដើម្បីអោយ​អញ្ចាញធ្មេញ​ជាសះស្បើយ ព្រមទាំង​បង្ក​ការ​រលាក​ដែល​រំខាន​ដល់​ការស្រោចស្រព​ឈាម​ទៅ​អញ្ចាញធ្មេញ​បាន​។ ការរំខាន​នេះ​ធ​ញ​វើ​អោយ​ជាលិការ​ទន់ៗ​ខូចខាត និង​ក្លាយទៅជា​អំណះអំណាង​ដែល​បញ្ជាក់ថា វា​គឺជា​ហេតុផល​ដ៏​ចម្លែក​ធ្វើអោយ​ឈាម​អញ្ចាញ​ធ្មេញ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved