Breaking News
Loading...
Tuesday, October 22, 2013

លេចរូបរាង iPad mini 2 ពណ៌មាស ខណៈក្រុមហ៊ុន Apple គ្រោង ដាក់បង្ហាញ យប់នេះ


ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួន នៅយប់នេះ នៅមជ្ឈ មណ្ឌល Yerba Beuna of Arts Center នៅ California សហរដ្ឋអាមេរិក ហើយផលិតផល ដែលគេរំពឹងទុកថានឹងដាក់បង្ហាញមានដូចជា iPad mini 2, iPad 5, Mac Pro ថ្មី, OSX Maverick និង MacBook Pro ថ្មី។ ខណៈពេលដែលមនុស្សគ្រប់ គ្នាកំពុងទន្ទឹងរងចាំ ការប្រកាសជាផ្លូវការនូវផលិតផល Apple ថ្មី ស្រាប់តែមាន ពត៌មានលេចធ្លាយមួយបង្ហាញពីរូបរាងរបស់ iPad mini 2 ពណ៌មាស និងបំពាក់ បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃដូច iPhone 5S បេះបិទ។ ប្រភពពត៌មានបានអោយដឹង ថា iPad mini 2 អាចនឹងមានរូបរាងដូចពត៌មានលេចធ្លាយនេះ ព្រោះរូបភាព ដែល បង្ហាញអាចជឿជាក់បានសឹងតែ១០០%។ ចំនុចមួយ ទៀតដែលមនុស្សភាគច្រើន ចង់ដឹងនោះ តើ iPad mini 2 បំពាក់អេក្រង់ Retina រឺក៏អត់? រងចាំមើលទាំងអស់គ្នា យប់នេះ តើ iPad mini 2 ពិតជាមានរូបរាងយ៉ាងនេះមែនរឺយ៉ាងណា?

Khmer-note

phpkuexqd

php2nj8w1 phpayrxqt phps7x4mg phpwwubtl (1) phpwwubtl

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved