លោកយាយចំណាស់ម្នាក់ លេងហ្គេម GTA5 បាញ់គ្មានប្រណីដៃ (មានវីដេអូ)
Grand Theft Auto ឬ GTA គឺជាហ្គេមដ៏ល្បីឈ្មោះមួយ នៅលើពិភពលោក ដែលមានមនុស្សជាច្រើន ចូលចិត្តលេងហ្គេមមួយនេះណាស់។ GTA ត្រូវបានចេញលក់ដំបូង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១ រហូតមកដល់ GTA5 នេះ បានចេញលក់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់ Xbox 360 និង PlayStation 3។
ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៏ប្រិយមិត្ត ទៅទស្សនាលោកយាយចំណាស់ម្នាក់ ដែលលេងហ្គេម GTA5 នេះ ដោយបាញ់បោះយ៉ាងសាហាវ គ្មានប្រណីដៃឡើយ។
ខ្សែវីដេអូមួយខ្សែ មានរយៈពេល ១នាទី និង ៣៣វិនាទី បានបង្ហាញពីការលេងហ្គេម GTA5 របស់លោកយាយម្នាក់ ដោយមានការបាញ់បោះ និងសម្លាប់មនុស្សយ៉ាងសាហាវ ហើយបានដើរលុកលុយពេញទីក្រុងតែម្តង។ Gamergran87 គឺជាឈ្មោះ Channel នៅលើវេបសាយ Youtube របស់លោកយាយនោះ ដែលវីដេអូរបស់គាត់ មានមនុស្សជាច្រើនបានចូលទស្សនា។
យ៉ាងណាក៏ដោយ ហ្គេម GTA ដ៏ល្បីល្បាញនេះ កំរនឹងមានមនុស្សស្រី ឬមនុស្សវ័យចំណាស់លេងណាស់ ព្រោះវាគឺជាហ្គេមមួយ ដែលដើរអុកលុកក្នុងទីក្រុង ឬតាមតំបន់នានា ថែមទាំងមានការវាយប្រហារ កាប់សម្លាប់គ្នាទៀតផង ប៉ុន្តែសម្រាប់លោកយាយម្នាក់នេះវិញ បានលេងហ្គេម GTA នេះ យ៉ាងសប្បាយ ហើយហាក់បីដូចជាមានគំនុំ ជាមួយតួអង្គនៅក្នុងវីដេអូហ្គេមនោះអីចឹង៕
ចង់ដឹងយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
0 comments:
Post a Comment