ធម្មតា​អ្នក​មាន​ស្មាតហ្វូន​ដែល​ដើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android នៅ​​មិន​ទាន់​យល់​ពី​ការ​ប្រើ​ប្រាស់​ប្រាស់​ខ្មែរ​យូរនីកូដ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

លោក បូវី ឈុន ឡេង

អាន​អត្ថបទ​៖ ដឹង​ប្រវត្តិ​នៃ​ការ​កកើត​ព្រឹត្តិការណ៍​បារខែម​ដែរ​ឬ​ទេ?

​លោក​ បូវី ឈុន​ឡេង​ ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​បាខែម​ដែល​រៀបចំ​នៅ​សាលា​តិចណូកន្លង​ទៅ​នេះ បាន​លើក​ឡើង​ពី​​ប្រធាន​បទ​ “ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ និង​ ក្តារ​ចុច​ឲ្យ​បាន​ត្រឹម​ត្រូវ”​ ដើម្បី​​ចែក​រំលែក​ដល់​អ្នក​ចូលរួម​សិក្សា​ស្វែង​យល់​។

លោក​បាន​លើក​ឡើង​ថា​ ក្តារ​ចុច​ខ្មែរ​នៅ​លើ​ Andorid គឺ​​នៅ​មិន​ទាន់​មាន​ស្តង់​ដា​ត្រឹម​ត្រូវ​ទេ ព្រោះ​ក្រុម​ហ៊ុនយក្ស​​ Google មិន​ទាន់​បញ្ចេញ​ Versions ដែល​មាន​ក្តារ​ចុច​ខ្មែរ​​បំពាក់​នៅ​លើ​ប្រព័ន្ធ​ដំណើរការ​នេះ​ទេ។

“ក្តារ​ចុច​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Andriod មាន​ច្រើន​ប្រភេទ​​ ដូច​នេះ​មាន​ការ​ពិបាក​ដល់​អ្នក​ប្រើ​ប្រាស់។ ដូច្នេះ​ខ្ញុំ​​ណែនាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ឲ្យ​ប្រើ​ក្តារ​ចុច​មួយ​ឈ្មោះ​ថា Khmer Standard Keyboard ។ ក្តារ​ចុច​ដែល​​ខ្ញុំ​​ណែ​នាំ​នេះ​ គឺ​មាន​លក្ខណៈ​ពេញ​លេញ​ទាំង​ស្រះ​និង​ចំនួន​តួ​អក្សរ​ខ្មែរ​ពេញ​លេញ​បាន​ត្រឹម​ត្រូវ”។

លោក​បន្ត​ថា​ ក្តារ​ចុច​នេះ​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ Store របស់​ Google ផ្ទាល់​តែ​ម្តង​សម្រាប់​ទូរសព្ទ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Andriod។​ ក្តារ​ចុច​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​កូន​ខ្មែរ​ដែល​បាន​បង្កើត​វិទ្យាស្ថាន​ខ្លួន​ឯង​មួយ​ឈ្មោះ​ថា​ Open Institute ដែល​ក្រុម​នេះ​តែង​តែ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស Google ផ្ទាល់​តែ​ម្តង។

លោក​បញ្ជាក់​ថា​ សម្រាប់​ម៉ាស៊ីន​ណា​ដែល​មាន​ពុម្ព​អក្សរ​ខ្មែរ​ស្រាប់​ទើប​អាច​ប្រើ​ប្រាស់​ក្ដារចុច​ខ្មែរ​នេះ​បាន​ត្រឹមត្រូវ ព្រោះ​ Google មិន​ទាន់​បាន​ដាក់​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ Android ស្រាប់​ដោយ​មិន​បាច់​យក​ទូរសព្ទ​ទៅ​បំបែក​ប្រព័ន្ធ(Root)​ទាំង​នោះ​នៅ​ឡើយ​ទេ។​​​

អាន​អត្ថបទ​៖ Smartphone ណា​​ប្រើ​ ​KitKat ដំបូង​គេ​?