ថ្មីៗ​នេះ មាន​បែក​ធ្លាយ​រូប​ដៃ​ហ្គេម​ដ៏​ពិសេស​ឯកទេស​ជួយ​សម្រួល​ក្នុង​ការ​បញ្ជា​លេង​ហ្គេម​បាន​យ៉ាង​ស្ទាត់​ជំនាញ ងាយស្រួល​ជា​ទីបំផុត។ រូប​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Twitter ចេញ​ពី​គណនី​ឈ្មោះ @evleaks។

អាន៖ Archos GamePad ចេញ​ពី​អឺរ៉ុប​ឆ្ពោះ​ទៅណា?

ឧបករណ៍​បញ្ជា​លេង​ហ្គេម​នេះ មាន​រូបរាង​ពិសេស​ងាយស្រួល​កាន់​លេង ដោយ​មាន​ប្រលោះ​សម្រាប់​ស៊ក iPhone ចូល​ទៅ​បាន​យ៉ាង​ហាប់​ណែន​ល្អ ជាង​ដៃ​ហ្គេម​ផ្សេងៗ។ ដៃ​បញ្ជា​ដែល​លេច​ធ្លាយ​នេះ នឹង​ភ្ជាប់​ប្រើ​ជា​មួយ iPhone បាន​តាម Bluetooth និង​ពិសេស​មួយ​ទៀត​ វា​មាន​ផ្ទុក​ថ្ម​នៅ​ក្នុង​នោះ​ផង​ដែរ ដែល​ជួយ​បង្កើន​ដល់​អាយុកាល​លេង​ហ្គេម​បាន​កាន់​តែ​យូរ​ថែមទៀត។

ប្រភព​បាន​ឱ្យ​ដឹង​ថា Gamepad ដ៏​ទំនើប​នេះ​ នឹង​ចេញ​លក់​អំឡុង​ពេល​ដែល Apple ប្រកាស​ចេញ iPad 5 និង iPad mini 2 អាច​នៅ​ថ្ងៃ​ទី ១៥ តុលា​ខាង​មុខ​នេះ៕​

អាន៖ លេង​ហ្គេមលើiPhone មិន​បាច់​Touch

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ gsmarena, macrumors