Breaking News
Loading...
Wednesday, October 2, 2013

វីតាមីន C មាន​ប្រយោជន៍​អ្វីខ្លះ​?


​វីតាមីន C ឬ Ascorbic Acid មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការថែរក្សា និង​ទ្រទ្រង់​សរីរាង្គ និង​មុខងារ​ជាច្រើន​របស់​រាងកាយ​។ ​វីតាមីន C មាន​ការ​ពិត​ជា​ច្រើន​ដែល​អ្នក​គួរ​យល់​ដឹង​។ រាងកាយ​របស់​មនុស្ស​បឺត​ស្រូប​យក​វីតាមីន C ពី​អាហារ និង​ថ្នាំ​បំប៉ន ព្រមទាំង​បញ្ចេញ​ចោល​នូវ​វីតាមីន​ដែល​មិន​ត្រូវ​ការប្រើ​។​ ​ផ្លែ​ក្រូច និង​ក្រូចឆ្មា​ក៏​មាន​វីតាមីន C ច្រើន​ដែរ​។​
 
​មនុស្ស​មិន​អាច​សំយោគ Ascorbic Acid ដោយ​ខ្លួនឯង​បាន​ទេ ដូច្នេះ​មានតែ​យក​មក​ពី​អាហារ​ដែល​មនុស្ស​ញ៉ាំ​។ ពោះវៀន​មាន​ប្រព័ន្ធ​ដឹកនាំ​សកម្ម​ដែល​អាច​បឺត​ស្រូប​វីតាមីន C បាន​។ វីតាមីន​នេះ​នឹង​ត្រូវ​តម្រងនោម​បឺត​ស្រូប​មក​វិញ​ម្តង​ទៀត​។ យន្តការ​នៃ​ការ​បឺត​ស្រូប និង​បឺត​ស្រូប​ម្តងទៀត​ក្នុង​ពោះវៀន និង​តម្រងនោម​នឹង​ឈានទៅដល់​ចំណុច​ឆ្អែត​។ ដូច្នេះ ការប្រើ​ថ្នាំ​វីតាមីន C គួរតែ​កុំ​ប្រើ​ម្តង​ក្នុង​កម្រិត​ច្រើនពេក ប៉ុន្តែ​គួរតែ​បែក​ចែក​កម្រិត​ប្រើប្រាស់​នោះ​តិចៗ​ច្រើនដង​វិញ​។​
 
​គន្លឹះ​សំខាន់​របស់​វីតាមីន C គឺ​វា​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើតបាន​ជា​ធាតុ​ផ្សំ​រចនាសម្ព័ន្ធ Collagen​។ វា​ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សំយោគ​ជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​សម្រាប់​បំពេញ​មុខងារ​ក្នុង​ខួរក្បាល និង​ផ្លាស់ប្តូរ​អារម្មណ៍​។ វីតាមីន C ជួយ​សំយោគ​មូលេ​គុល Carnitine សម្រាប់​បំពេញ​តួនាទី​ដឹក​នោម​ជាតិ​ខ្លាញ់​ចូលក្នុង​កោស​ការ​ដើម្បី​បំ​លែង​ជា​ថាមពល​។ វិទ្យាសាស្ត្រ និង​ការស្រាវជ្រាវ​បាន​សម្គាល់​ដឹងថា វីតាមីន C ក៏​ជួយ​បញ្ចុះ​ជា​តិកូ​ឡេ​ស្ទើ​រ៉ុល​ដែរ​។ កម្រិត​កូ​ឡេ​ស្ទើ​រ៉ុលដ៏​ខ្ពស់​ធ្វើអោយ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម និង​ជំងឺ​បេះដូង​ជាច្រើន​ប្រភេទ​ទៀត​។ ឥទ្ធិពល​ដ៏​អស្ចារ្យ​រវាង​វី​តា​មី​តា​មីន C និង​ជំងឺ​ផ្តាសាយ​ក៏​ត្រូវបាន​គេ​ជួបប្រទះ​កាលពី​ឆ្នាំ ១៩៧៣​មក​ម្លេះ​។ មានន័យ​ថា​វីតាមីន C ត្រូវបាន​គេ​ជឿជាក់​ថា​ជួយ​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​បន្ថយ​ពេលវេលា​កើត​ជំងឺ​ផ្តាសាយ​៕
 
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved