Breaking News
Loading...
Wednesday, October 2, 2013

ការណែនាំ​សម្រាប់​អ្នក​ចង់​រួមភេទ​ពេល​មក​រដូវ​


​ការ​រួមភេទ​ក្នុងពេល​ស្ត្រី​មក​រដូវ​មិនមែន​ជា​រឿង​មួយ​អាក្រក់​ណាស់ណា​ដែរ​។ ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ​អាច​ក្លាយទៅជា​រឿង​សប្បាយ និង​ជា​ដំណើរ​ផ្សងព្រេង​មួយ​ដែល​អ្នក​គួរតែ​សាកល្បង​។​
 
​ការរួម​ភេទ​ពេល​ក្នុង​ពេល​មក​រដូវ​មិន​ខុសគ្នា​នឹង​អ្វី​ផ្សេងៗ​ក្នុង​ឆាកជីវិត​អ្នក​ឡើយ ព្រោះ​វា​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​។ កាលណា​អ្នក​យល់​អំពី​ក្បួនច្បាប់​នៅ​ជុំវិញ​រឿង​នេះ​កាន់តែ​ច្រើន នោះ​អ្នកនឹង​អាច​បើក​ចិត្ត​ដើម្បី​ទទួលយក​​ឱកាស​ថ្មី​មួយ​នេះ​បាន​។ មានន័យ​ថា អ្នក​នឹង​អាច​រកឃើញ​នូវ​របៀប​រួមភេទ​ដ៏​ចម្លែក​មួយ​ក្នុង​ពេល​អ្នក​កំពុង​តែ​មក​រដូវ​តែម្តង​។​
 
​ការរួម​ភេទ​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​កាន់តែ​ល្អ​
​ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​ស្រើបស្រាល​ក្នុង​ពេល​មក​រដូវ​។ ខណៈពេល​ដែល​ស្ត្រី​ខ្លះ​ដឹង​ពី​រឿង​នេះ តែ​ខ្លះទៀត​មិន​ដឹង​ទាល់តែសោះ​។ ជម្រើស​ដ៏​ល្អ​បំផុត​របស់​អ្នក​នោះ​ត្រូវតែ​ស្វែងយល់​អំពី​រឿងនេះ​។ ដូច្នេះ​ចូរ​យក​កម្រាលពូក​ពណ៌​ស​ចេញ  និង​ដាក់​កម្រាល​ណា​ដែល​ជួយ​ជម្រុញ​អារម្មណ៍​សិច​វិញ​។ តើ​អ្នក​មិន​ចង់​ដឹង​ថា​ហេតុអ្វី​បានជា​វា​កើត​ឡើង​ដូច្នេះ​ដែរ​ទេ​? នោះ​គឺ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​។​
 
​វិធី​ក្នុងការ​ធ្វើ​អោយ​ការ​រួមភេទ​នោះ​ប្រព្រឹតិ្តទៅ​បានល្អ​

​ប្រើ​កំណាត់​៖ អ្នក​ពិតជា​មិន​ចង់​អោយ​ពូក​ដែល​អ្នក​កំពុងតែ​ដេក​ប្រឡាក់​ហើយ ដូច្នេះ​ចូរ​ប្រាកដ​ថា​អ្នក​បាន​ដាក់​កំណាត់​មួយ​នៅ​ពីក្រោម​គូថ​រួចហើយ​នៅពេល​ធ្វើ​ប្រតិបត្តិការ​។​
 
​ដាក់​ក្រដាសអនាម័យ​នៅ​ជិត​ដៃ​៖ បើសិនជា​អ្នក​មាន​ការភ័យខ្លាច​ថា ឈាមរដូវ​នឹង​ហូរ​ចេញ​មក​ហើយ ចូរ​អង្គុយ​អោយ​ត្រង់​ខ្លួន ហើយ​យក​ក្រដាសអនាម័យ​មក​សម្អាត​ត្រៀម​សម្អាត​ភ្លាម​។​
 
​ប្រើ​ក្បាច់​បុរស​នៅ​ពី​លើ​ស្ត្រី​៖ ក្បាច់​នេះ​គួរតែ​ងាយស្រួល​យល់​ហើយ​ដូច្នេះ​មិនបាច់​បកស្រាយ​ច្រើន​នោះទេ​។​
 
​ប្រើ​ស្រោមអនាម័យ​៖ ការប្រើ​ស្រោមអនាម័យ​គឺជា​រឿង​សំខាន់​បើ​សិន​ជា​អ្នក​ជា​មនុស្ស​មាន​ដៃគូ​ស្នេហា​ច្រើន​។ ជំងឺ​កាមរោគ​អាច​ចម្លង​តាម​ឈាម​បាន​យ៉ាង​ងាយ​បំផុត​។ ដូច្នេះ​ចូរ​ចៀសវាង​ការ​រួមភេទ​ទាំងឡាយណា​ដែល​គ្មាន​ប្រើ​ស្រោមអនាម័យ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved