​កីឡាករ​ប្រដាល់​​ជើង​ខ្លាំង​របស់​អាមេរិក​ Timothy Bradley ​បន្ត​កំណត់ត្រា​មួយ​រយ​ភាគរយ​របស់​ខ្លួន​និង​ការពារ​ខ្សែ​ក្រវាត់ ​WBO world welterweight បាន​ដោយ​ជោគជ័យ ​បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ចាស់​វស្សា​របស់​ម៉ិកស៊ីកូ ​Juan Manuel Marquez ​ដោយ​ពិន្ទុ​ក្នុង​ទីក្រុង Las Vegas ​ព្រឹកមិញ​។

អត្ថបទ​៖ Floyd ​នៅ​តែ​មិន​ទាន់​មាន​អ្នក​ណា​ផ្ដួល​បាន​ដដែល

Bradley វ័យ​៣០​ឆ្នាំ​ដែល​ផ្ដួល Manny Pacquiao ឆ្នាំ​មុន ​​ឈ្នះ​ក្នុង​ពិន្ទុ​ ​១១៦-១១២, ១១៥-១១៣ ខណៈ​អាជ្ញាកណ្ដាល​ម្នាក់​ទៀត​ផ្ដល់​ពិន្ទុ​ឱ្យ Marquez ឈ្នះ​១១៥-១១៣​​។​ នេះ​ជា​ជ័យជម្នះ​លើក​ទី​៣១​ក្នុង​ការ​វាយ​៣១​លើក​របស់ Bradley តែ​ជា​​បរាជ័យ​​លើក​ទី​៧​របស់ Marquez ក្នុង​ការ​ឡើង​រេញ​៦៣​លើក​មក​នេះ​។​

នៅ​ថ្ងៃ​​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​ កំពូល​អ្នក​ប្រដាល់​​​ជនជាតិ​ហ្វីលីពីន Manny Pacquiao ត្រូវ​តតាំង​ជាមួយ Brandon Ríos នៅ​​ម៉ាកាវ។​