កុមារា​​ជនជាតិ​ជប៉ុន​វ័យ​៩​ឆ្នាំ​ ​Takuhiro Nakai ​ពិត​ជា​មាន​ទេពកោសល្យ​អស្ចារ្យ​ពី​ធម្មជាតិ​ មិន​ចាញ់​ Lionel Messi ​របស់​អាហ្សង់ទីន​ដែល​កំពុង​លេង​នៅ​ក្លិប​អ្នក​មាន​បុណ្យ​ FC Barcelona ​ប៉ុន្មាន​នោះ​ទេ​។ ​ក្នុង​វ័យ​ទើប​តែ​ប៉ុណ្ណេះ​ ​ Nakai ​មាន​ភាព​ស្និទ្ធស្នាល​និង​ថ្នឹក​ជាមួយ​បាល់​មែនទែន ​ទាំង​ការ​គ្រប់គ្រង​បាល់​ ការ​ញាក់​ ការ​បណ្ដើរ ​គឺ​ល្អ​មែនទែន​។ ​

អត្ថបទ​៖ Chhunly ​មិន​អាច​​លេង​នៅស៊ីហ្គេម​និង BIDC Cup ​ទេ​តែ​ចាំ​ដល់ Suzuki Cup

Nakai ​ចាប់​ផ្ដើម​បង្កើត​ការ​ចាប់​អារម្មណ៍​តាំង​ពី​ពីរ​ឆ្នាំ​មុន​ម្ល៉េះ ​ពោល​គឺ​នៅ​ពេល​ត្រូវ​ទូរទស្សន៍​របស់​ជប៉ុន​មួយ​ចាក់​ផ្សាយ​វីដេអូ​បង្ហាញ​ពី​ទេពកោសល្យ​របស់​គេ​កាល​នៅ​វ័យ​៧​ឆ្នាំ​។​

Nakai កាល​នៅ​អាយុ​៧​ឆ្នាំ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Nakai ត្រូវ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ Real Madrid ​ចុះ​ហត្ថលេខា​យក​ទៅ​ហាត់​ក្នុង​ថ្នាល​យុវជន​របស់​ពួក​គេ​។ ក្រោម​ការ​បណ្ដុះបណ្ដាល​ដ៏​ត្រឹមត្រូវ​ប្រកប​ដោយ​លក្ខណៈ​អាជីព​កម្រិត​ពិភពលោក​នៅ​ទីនោះ គេ​រំពឹង​ថា កុមារា​ម្នាក់​នេះ​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ម្នាក់​នា​ពេល​អនាគត​៕​

អត្ថបទ​៖ កាយ​សម្ព័ន្ធ​​អី​អញ្ចេះ​​​ ចាប់​បោះ​​​​ស្រី​ស្អាត​​រញ៉េរញ៉ៃ​​​អញ្ចឹង​​?


​​​​