Breaking News
Loading...
Tuesday, October 29, 2013

ថ្ងៃ​២៩​តុលា​នេះ ជា​ព្រះ​រាជាភិសេក​ឡើង​គ្រង​រាជសម្បត្តិ ព្រះមហាក្សត្រ គម្រប់ ៩ ឆ្នាំ​


ប្រភព៖ CEN

ភ្នំពេញ: ​នៅ​ថ្ងៃ​២៩ ខែតុលា ឆ្នាំ​២០១៣ ថ្ងៃនេះ ជា​ខួប​លើក​ទី ៩ ឆ្នាំ នៃ​ការ​ឡើងគ្រងរាជសម្បត្តិ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។ នៅថ្ងៃនេះ មិន​មាន​ពិធី​ផ្លូវការ ត្រូវបាន​រៀបចំ​ឡើង​ទេ​។ តែ​រដ្ឋាភិបាល បានកំណត់​ជា​ថ្ងៃ​បុណ្យ​ជាតិ សម្រាប់​មន្ត្រីរាជការ បុគ្គលិក​ឯកជន សិស្ស​និស្សិត ឈប់​សម្រាក​ពី​ការងារ និង​ការសិក្សា​។

​ជាមួយគ្នា​នោះ លិខិត​សាទរ ថ្វាយ​ព្រះមហាក្សត្រ ក៏​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ច្រើន​ពី​ឥស្សរជន​កំពូលៗ ដែល​មាន​ពី​ប្រមុខ​រដ្ឋាភិបាល ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ​ជាតិ​ជា​ច្រើន​ទៀត​។

​លិខិត​សាទរ​ថ្វាយ​ព្រះមហាក្សត្រ ក៏​ត្រូវ​បាន​បោះពុម្ព​តាម​កាសែត ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ផងដែរ​៕​

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved