Breaking News
Loading...
Tuesday, October 29, 2013

ស្គាល់​គ្នា​តាម​ទូរ​ស័ព្ទ​ ២ថ្ងៃ​ ខាង​ស្រី​ឲ្យ​ចូល​ស្តីដណ្តឹង​ ខាង​ប្រុស​និយាយ​ជា​មួយ​សាច់​ញាតិ​មិន​​​ត្រូវ​គ្នា​​ ​ចង​.ក​ សម្លាប់​ខ្លួន​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ដោយសារតែតូចចិត្តនឹងសាច់ញាតិមិនព្រម ឲ្យរៀបការជាមួយនារី ដែលខ្លួនស្រលាញ់ ទើបសម្រេចចិត្តចង.កនឹងប្រមាចង ភ្ជាប់ធ្នឹមផ្ទះស្លាប់បាត់បង់ជីវិត ត្រូវសាច់ញាតិប្រទះឃើញបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៥រសៀល ថ្ងៃទី២៨ តុលា ២០១៣ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

បុរសរងគ្រោះមានឈ្មោះ រស់ ខ្វិន អាយុ ២៣ឆ្នាំ មុខរបរជាជាងប៉ះកង់ម៉ូតូ អត់មានឪពុកម្តាយទេ ស្នាក់នៅជាមួយសាច់ញាតិនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ រស់ ខ្វិន បានស្គាល់គ្នាតាមទូរស័ព្ទជាមួយនារីម្នាក់រយៈពេល ២ថ្ងៃ ដែលនារីនោះ ឈ្មោះ ណុប រ៉េត អាយុ ១៩ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិតាគឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ហើយនារីម្នាក់នោះ បានបបួលទៅលេងផ្ទះនាងនៅស្រុក ដោយមានមិត្តភក្តិម្នាក់របស់បុរសរងគ្រោះ ខាងលើទៅជាមួយដែរ ខណៈពេលទៅដល់ផ្ទះនាង នារីនោះ បាននិយាយថា បើបុរសឈ្មោះ រស់ ខ្វិន ស្រលាញ់នាងមែន ឲ្យចូលស្តីដណ្តឹងទៅ។

លុះពេលធ្វើដំណើរត្រលប់មកវិញ បុរសរងគ្រោះបានត្អូញត្អែរប្រាប់មិត្តភក្តិថា ខ្លួនអត់មានលុយចូលស្តីដណ្តឹងកូនគេ តែមិត្តម្នាក់នោះ ប្រាប់ថា បើអត់លុយចាំគាត់ឲ្យខ្ចី។ នៅពេលមកដល់ផ្ទះ បុរសឈ្មោះ រស់ ខ្វិន បាននិយាយប្រាប់មីង និងជីតា និងសាច់ញាតិដែលរស់នៅជាមួយ តែសាច់ញាតិគាត់និយាយថា បងស្រីមិនទាន់រៀបការផង គាត់ជាប្អូនកុំទាន់រៀបការអី ហើយបើទោះជារៀបការហើយ ពួកគាត់ក៏មិនឲ្យទៅរស់នៅជាមួយខាងស្រីដែរ ដោយការនិយាយគ្នាមិនចុះសម្រុង បានធ្វើឲ្យបុរសរងគ្រោះតូចចិត្ត ក៏សម្រេចចង.កសម្លាប់ខ្លួនតែម្តងទៅ។

ក្រោយកើតហេតុ សពបុរសរងគ្រោះត្រូវសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved