Breaking News
Loading...
Thursday, October 3, 2013

មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូឌុបកូនត្រឡប់ ពីកាន់បិណ្ឌ ត្រូវរថយន្តបុក និងកិនស្លាប់ យ៉ាងសង្វេគ


បន្ទាយមានជ័យ៖ មន្ត្រីនគរបាលម្នាក់ជិះម៉ូតូឌុបកូន ត្រលប់ពីកាន់បិណ្ឌវេនទី១៣ ត្រូវរថយន្តបុក និងកិនបែកស្ទើរ ខ្ទេចខ្ទីខ្លួនប្រាណបណ្តាលឲ្យស្លាប់បាត់បង់ ជីវិតយ៉ាងសង្វេគជាទីបំផុត ខណៈកូនប្រុសរងរបួសធ្ងន់ លើកំណាត់ផ្លូវ ជាតិលេខ៥ ក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង១ និង២០នាទីថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៣។

នគរនបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីនគរ  បាលស្រុកមង្គលបុរី រស់នៅភូមិគោកបល្ល័ង្គ ឃុំគោកបល្លង្គ័ ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកវេវពណ៌ខៀវ ដឹកកូនត្រឡប់មកពី កាន់បិណ្ឌនៅវត្តអូរខៃដន សង្កាត់និម្មិត។ លុះដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តកាម៉ារី ស៊េរី១៩៩៥ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A:3543 បើកបរពីកើតទៅលិច បើកជែងរថយន្តម៉ាកឆ្លាមមួយ គ្រឿងផ្សេងទៀតយ៉ាងលឿន រួចជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង អូស ជិត៥០ម៉ែត្រ។

បើតាមប្រភពដដែលបានឲ្យដឹងទៀតថា បុរសរងគ្រោះត្រូវរថយន្តបុក និងកិនបណ្តាលឲ្យបាក់ក បែកក្បាល បាក់ ដៃបាក់ជើង និងបែកប្រដាប់ភេទខ្ទេចស្លាប់ នៅកន្លែងកើតហេតុ។ ដោយឡែកកូនប្រុសដែលជិះពីក្រោយរងរបួស ធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់។ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលវាស់វែងសមត្ថកិច្ច  បាននាំយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់។ សព ជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved