​គ្រាន់​តែ​និយាយ​ពី​​ឈ្មោះ​​ឆាវ​ឆាវ​ ​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ ​​ប្រាកដ​ជា​​នឹក​​ឃើញ​​ភ្លាម​ទៅ​ដល់​ខ្សែភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ​សាស្ត្រ​​ Three Kingdoms ដែល​​ទស្សនិកជន​​ខ្មែរ​ហៅ​ថា​ សាម​កុក​ ​​(នគរ​ទាំង​បី)។​

​តាម​ពិត​ទៅ ​ដូច​ដែល​ប្រិយមិត្ត​ បាន​ដឹង​​ហើយ​ថា​ រឿង​ “​សាមកុក” ​ត្រូវ​បាន​ផលិត​​ជា​ច្រើន​​លើក​ច្រើន​សារ​រួច​មក​ហើយ​ ​ហើយ​សាច់រឿង​​ស្ទើរ​តែ​គ្មាន​កែប្រែ​នោះ​ទេ ​ខណៈ​ដែល​តួអង្គ​មាន​ការ​ផ្លាស់​ប្ដូរ​​រហូត។​ ​អ្វី​​ដែល​យើងខ្ញុំ​ចង់​បង្ហាញ​មិត្ត​អ្នក​អាន​ថ្ងៃ​នេះ​ គឺ​​​​តួ​អង្គ​ឆាវ​ឆាវ​​ដែល​​​​ថត​កាល​ពី​ឆ្នាំ​២០១០​​​ ដែល​​ដឹក​នាំ​ដោយ​លោក​​​ Gao Xixi​ ​របស់​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​របស់​ចិន​គឺ​ CCTV។ ​​​

មិន​ខុស​ពី​ភាពយន្ត​​មុន​ៗ​នោះ​ទេ​ តួ​អង្គ​ឆាវ​ឆាវ ​​​ដែល​ផលិត​ឡើង​នៅ​ឆ្នាំ​២០១០ ​​​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ ​​​​តួ​អង្គ​ចរិត​សម្បូរ​បែប​ ពោល​ ជា​មនុស្ស​ស្លូត​​ កាច​​ សាហាវ​​ ​​​​​​​ចិត្ត​​ល្អ ឆ្លាតវៃ​ ​​ពោរពេញ​ដោយ​ល្បិចកល​​​ ​​​យុទ្ធសាស្ត្រ​សង្គ្រាម​ ​និង​​ចេះ​ប្រើ​ប្រាស់​មនុស្ស​​ ​តែ​មិន​សូវ​មាន​គុណធម៌​ ​និង​​មិន​ពូកែ​ក្បាច់​គុណ​​នោះ​ទេ។

​​តាម​រយៈ​សាច់រឿង​ ​​គេ​​នៅ​មិន​ទាន់​​ភ្លេច​ទេ​ថា​ ​ក្នុង​រយៈពេល​ដែល​ទើប​នឹង​ចាប់​ផ្ដើម​មាន​ចលាចល​​នៃ​ការ​ច្បាំង​ដណ្ដើម​​​គ្នា​ធ្វើ​ធំ​​ពី​បណ្ដា​មេទ័ព​ជើង​ខ្លាំង​​ទាំង​ឡាយ​នា​ចុង​​សម័យ​រាជវង្ស​ហាន​ខាង​កើត​ ​ ឆាវឆាវ​ មាន​ឋានៈ​តូច​ទាប​ និង​​មាន​ឥទ្ធិពល​ដ៏​តិចតួច​បំផុត។ ​ក៏​ប៉ុន្តែ​​ ដោយសារ​តែ​ភាព​ឈ្លាសវៃ​ ​ទីបំផុត​​គេ​អាច​បង្ក្រាប​មេទ័ព​ទាំង​នោះ​ឱ្យ​ចុះ​ញ៉ម​​ រហូត​​បង្រួបបង្រួម​​គ្នា​តែ​មួយ​វិញ​បាន​ ហើយ​ចុង​ក្រោយ​គេ​អាច​​ក្តាប់​បាន​អំណាច​ជា​ឧបរាជ​នៅ​នគរ​ហាន​អស់​ពេល​​ជា​ច្រើន​ឆ្នាំ​​។ ​​​
​​
​កំណាព្យ​​​ និង​ទ្រឹស្តី​ ​មួយ​ចំនួន​​ប្រហែល​ជា​​​ទស្សនិកជន​មួយ​ចំនួន​នៅ​ចងចាំ​មិន​ទាន់​​ភ្លេច​នោះ​ទេ​ ប្រសិន​បើ​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​​ពី​​​វគ្គ​ដំបូង​​រហូត​ដល់​ចប់។ ​

​​​ទ្រឹស្តី​មួយ​ដែល​​​​​គេ​ចាំ​មិន​ភ្លេច​​​​​ ហើយ​ត្រូវ​បាន​ទស្សនិកជន​ចាត់​ទុក​ថា​ ​ទស្សនៈ​អមនុស្សធម៌​របស់​ឆាវឆាវ​​​​ គឺ​នៅ​ពេល​​ឆាវឆាវ​​​​ច្រឡំ​​សម្លាប់​អ្នក​ភូមិ​គ្រួសារ​​លីង​ អស់​ជាង​ ១០​​នាក់​ ​​និង​ថែម​ទាំង​បាន​សម្លាប់​​អ៊ំ​​​ប៉សឺរ​ ​​​ដែល​ជា​បង​ប្អូន​ធម៌​របស់​ឪពុក​ឆាវឆាវ​ ​(ត្រូវ​ជា​អ៊ំ​ប្រុស​ឆាវឆាវ)។ ឆាវឆាវ​បាន​​និយាយ​​នៅ​ពេល​នោះ​ថា​ ៖ “​

“…​គឺ​ព្រោះ​តែ​​ច្រឡំ​ ​ច្រឡំ​សម្លាប់​ទៅ​ហើយ​ ​ ដូច្នេះ​ត្រូវ​​​តែ​ជម្រះ​​ស្មៅ​ទាំង​ឫស​តែ​ម្ដង…”។ ​

​ឆាវ​ឆាវ​ ថែម​​​ទាំង​បាន​ពោល​ទៀត​ថា​ ៖

​​“​​​ខ្ញុំ​សុខ​ចិត្ត​ក្បត់​​មនុស្ស​នៅ​ក្នុង​លោក​​​ ​តែ​មនុស្ស​នៅ​​ក្នុង​លោក​មិន​អាច​​​​ក្បត់​​ខ្ញុំ​​បាន​ទេ” ​​​​​​

​​​

​​អំពី​តួ​អង្គ​ឆាវឆាវ៖​
​ស៊េរី​ភាពយន្ត​​ “​សាម​កុក” ផលិត​ក្នុង​ឆ្នាំ​២០១០​ ​ឆាវ​ឆាវ​សម្ដែង​ដោយ​ Chen Jianbin ​បច្ចុប្បន្ន​មាន​វ័យ​ ​៤៣​​ឆ្នាំ​ ជា​តួ​សម្ដែង​ អ្នក​​​ដឹក​នាំ​រឿង​​ និង​ជា​សាស្ត្រាចារ្យ​​​ផ្នែក​ភាពយន្ត។ ​​លោក​បាន​សិក្សា​​ផ្នែក​ភាពយន្ត​ពី​សាលា​​​បណ្ឌិត​សភា​​ភាពយន្ត​​​​មជ្ឈិម​ចិន​​​​​ (Central Academy of Drama) ​​ដោយ​បាន​​បញ្ចប់​ថ្នាក់​​បរិញ្ញាបត្រ​ជំនាញ​នេះ​នៅ​ឆ្នាំ​​១៩៩៤​ និង​ថ្នាក់​អនុបណ្ឌិត​ពី​សាលា​ដដែល​​នៅ​ឆ្នាំ​១៩៩៨។ ​​លោក​បាន​បំពេញ​តួនាទី​​ជា​​តារា​សម្ដែង​ផង​ ជា​សាស្ត្រា​ផ្នែក​ភាពយន្ត​ផង​ និង​ជា​​អ្នក​ដឹក​​នាំ​រឿង​ផង។

Chen Jianbin ​សម្ដែង​​រឿង​ “Driverless” ឆ្នាំ​២០១០

​លោក​ទើប​នឹង​ដឹក​នាំ​រឿង​បាន​មួយ​រឿង​ប៉ុណ្ណោះ​ គឺ ​”Ni Shi Wo Ai Ren” (You Are My Love(r)) ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ Hunan TV កាល​ពី​ឆ្នាំ​ទៅ​មិញ។ ​ក្នុង​ភាពយន្ត​​នេះ​​លោក​បាន​ដឹក​នាំ​ការ​សម្ដែង​ផង​ និង​ដើរ​តួ​​​សម្ដែង​ផង។

​​និយាយ​ពី​អាជីព​សម្ដែង​ ​តួ​អង្គ​ឆាវឆាវ​ម្នាក់​នេះ​ ​​​បាន​សម្ដែង​​ពី​ឆ្នាំ​១៩៩៧​ គឺ​​រយៈ​ពេល​មួយ​ឆ្នាំ​មុន​​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ភាពយន្ត​ពី​ ​សាលា​​​​បណ្ឌិត​សភា​​ភាពយន្ត​មជ្ឈិម​​​ចិន​​ (Central Academy of Drama)។ ​ភាពយន្ត​ដំបូង​ដែល​លោក​បាន​សម្ដែង​ គឺ​ Jing Gang Ai Qing Xian (京港爱情线) ​ជម្រៅ​ស្នេហ៍​ជីង​កាន។

​​ក្នុង​​ចំណោម​ភាពយន្ត​ដែល​លោក​បាន​សម្ដែង​​ជាង​ ១០​ រឿង​​ ​រឿង​​ “សាម​កុក” ​​បាន​ធ្វើ​ឱ្យ​​​តារា​សម្ដែង​​​ម្នាក់​នេះ​មាន​​​ឈ្មោះ​បោះ​សំឡេង​​យ៉ាង​ខ្លាំង​ ពោល​គឺ​មិន​ត្រឹម​តែ​​​​នៅ​​កម្ពុជា​​​ប៉ុណ្ណោះ​ទេ​​ នៅ​ចិន​ កូរ៉េ​ និង​បណ្ដា​ប្រទេស​​ជា​ច្រើន​​ទៀត​​​​ក៏​ចាប់​ផ្ដើម​ស្គាល់​តួអង្គ​ឆាវ​ឆាវ​សម័យ​ទំនើប​នេះ​ដែរ។ ​​​​​រឿង​​នេះ​ លោក​បាន​ទទួល​ពាន​​តួ​សម្ដែង​សម​បំផុត​ (Best Actor Award) ​នៅ​ឆ្នាំ​​២០១១​ ពី​​កម្មវិធី​ប្រគល់​ពាន​​​អន្តរជាតិ​​ Seoul International Drama Awards ​​រៀប​ចំ​នៅ​​ទីក្រុង​​សេអ៊ូល​ ​ប្រទេស​កូរ៉េខាងត្បូង​។

ចំណែក​នៅ​ប្រទេស​ចិន​វិញ​ ​រឿង​ “​សាម​កុក”​ នេះ​ដែរ​ ​ក៏​បាន​ធ្វើ​ឱ្យ​​តារា​សម្ដែង​ម្នាក់​នេះ​ ​​ទទួល​បាន​ពាន​ Person of the Year​ ពី​ TV Drama Awards​ Made in China ​រៀប​ចំ​ឡើង​ដោយ​ទូរទស្សន៍​ Anhui Television ដែរ។ ​​​​​

​​​​​កាល​ពី​ឆ្នាំ​២០០៦​ Chen Jianbin​ ​ក៏​ទទួល​បាន​​ពាន​មួយ​ដែរ​ ​គឺ​​​​​​តារា​សម្ដែង​ប្រជាប្រិយ​​បំផុត​ (Most Popular Actor) ​​ដែល​មាន​ឈ្មោះ​ Golden Eagle Television Awards​ លើក​ទី ២៣ តាម​រយៈ​ខ្សែភាពយន្ត ​​Qiao Jia Da Yuan ​របស់​ស្ថានីយ​ទូរទស្សន៍​​ CCTV។ ​ក្រៅ​ពាន​រង្វាន់​ទាំង​នេះ នៅ​មាន​ពាន​ជា​ច្រើន​ទៀត។ ​

​​​​Chen Jianbin​ ​​បាន​​រៀប​អាពាហ៍ពិពាហ៍​​ជា​មួយ​ Jiang Qinqin នៅ​ឆ្នាំ​២០០៦​ ​និង​​ទទួល​បាន​​កូន​ប្រុស​​ម្នាក់​នៅ​ឆ្នាំ​២០០៧៕

ភាពយន្ត​ដែល​លោក​បាន​ថត៖​ ​​
Sea of People (2011)
Driverless (2010)
Confucius (2010)
Lan (2009)
24 City (2008)
Leaving Me, Loving You (2004)
Goddess of Mercy (2003)
Chicken Poets (2002)
One Hundred (2001)
Love Story by Tea (2000)
Love in the Internet Generation (1998)
​ភាពយន្ត​ភាគ​ចាក់​នៅ​ទូរទស្សន៍​ ​:
Foreign Girl in My House (2014)
Zhao Kuangyin (2013)
Brother Brother (2013)
Woman Group, Girl (2012)
Five-Starred Red Flag Flutter in the Wind (2011)
Beginning of an Era (2011)
Palaces Behind, Zhen Huan Biography (2011)
Ice Is the Sleeping Water (2010)
Three Kingdoms (2010)
Li Bai (2010)
Honorable Years (2008)
World Brothers (2008)
Seven Days that Shocked the World (2008)
Open Your Eyes (2008)
The Brothers (2007)
Red Ink Mill (2006)
Touch (2006)
Chinese Style Marriage (2006)
Qiao Family Courtyard (2006)
From Love Starts (2004)
No Way to Forgive (2004)
Final Diagnosis (2004)
Crossing Passion (2004)
Entering Balibao (2003)
Blood Dyes the Golden Triangle (2003)
Married for Ten Years (2002)
Woman Don’t Cry (2001)
My Beloved Country (1999)
Beijing-Hong Kong Love Line (1997)

ប្រវត្តិ​តារា​ជាតិ​ និង​អន្តរជាតិ​ច្រើន​ទៀត សូម​ចុច​ត្រង់​នេះ
​​​​
​ប្រែ​សម្រួល៖ សុភារិទ្ធ​
ប្រភព៖ imbd, chinesemov, mydramalist, wikepedia
រូបភាព៖ english.cri.cn,  ​chinesemov
​​