រដ្ឋាភិបានចិន បន្តស្វែងរកអ្នកនេសាទ ចំនួន៥៨នាក់ ដែលបានបាត់ខ្លួន ក្រោយពីជួបព្យុះ
ចិន៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាស្បៀងអាហារ ដល់ក្រុមអ្នកជួយសង្គ្រោះដែលកំពុងធ្វើការ ស្វែងរក អ្នកនេសាទដែលបានបាត់ខ្លួន ចំនួន៥៨នាក់ ក្រោយពីពេល ជួបព្យុះ Typhoon Wutip។ តាមប្រភពពត៌មាន របស់ភ្នាក់ងារ សារពត៌មានសិនហ៊ួរ បានអោយដឹងថា របាយការណ៍ អ្នកនេសាទដែលបានបាត់ខ្លួនមានចំនួន ៥៨នាក់ ក្រោយពីជួបព្យុះបោកបក់ កាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃមុននេះ។ ហើយពេលនេះក្រុមអ្នកជួយសង្គ្រោះ របស់ខេត្ត ហាយណាន កំពុងតែបញ្ជូនភ្នាក់ងាររបស់ខ្លួន ក្នុងការបន្ត ការស្វែងរកពួកគេ ទោះជាមានអ្នកបាត់បង់ជីវិត រឺ អ្នករងរបួសក៍ដោយ។ គួរបញ្ជាក់ផងដែរថា ទូកនេសាទ ធំៗចំនួន ៣ ត្រូវបាន ខ្យល់ព្យុះបោកបក់ នៅលើសមុទ្រ ចិនភាគខាងត្បូង ហើយពេលនេះអ្នកនេសាទទាំងអស់ បានបាត់ខ្លួនមិនទាន់មានដំណឹងឡើយ៕
0 comments:
Post a Comment