ចាប់បានត្រីទំងន់ ៦០គីឡូក្រាម នៅអង់គ្លេស
លោក Keith Williams អាយុ៥៦ឆ្នាំ ជនជាតិអង់គ្លេស ចាប់បានត្រីដ៍ធំមួយ ដែលមានទំងន់ ដល់ទៅ៦០គីឡូក្រាម។ តាមប្រភពពត៌មាន បានអោយដឹងថា លោក Keith Williams បានធ្វើពិធីខួបកំនើតរបស់ ខ្លួននៅបឹង Water Monster ដែលទីនោះមានត្រីធំៗ ជាច្រើនរស់នៅក្នុងបឹងនោះ។ ប្រភពពត៌មាន ដដែលបានបន្តអោយដឹងទៀតថា លោកនិង មិត្តភក្រ័ មួយចំនួនបានទៅលេង ទីនោះយ៉ាងសប្បាយ ហើយក៍បានហែលទឹកលេង ក្នុងបឹងនោះផងដែរ។ បន្ទាប់ពីបានហែលទឹក អស់ពេល ១៥នាទី ស្រាប់តែ ប្រទះត្រីមួយយ៉ាងធំ ហើយពួកគេក៍បាន នាំគ្នាចាប់ត្រីនោះ រហូតទាល់តែ បាន។ គួរបញ្ជាក់ផងដែរថា ត្រីដែលពួកគេចាប់បាន មានទំងន់រហូតដល់ទៅ ៦០គីឡូក្រាមឯនោះ៕
0 comments:
Post a Comment