ទស្សនាទិដ្ឋភាពក្រោយអគ្គីភ័យឆាបឆេះ នៅសង្កាត់បឹងទំពុន កាលពីម្សិលមិញ (មានវិដេអូ)
កាលពីវេលាម៉ោង ៦ និង ០៥នាទីល្ងាច ថ្ងៃទី១៩ តុលាម្សិលមិញនេះ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងឃុំក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយក៏មានរថយន្ដអគ្គិភ័យជាច្រើនគ្រឿង បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះផងដែរ។
តាមសេចក្ដីរាយការណ៍បឋម នៅវេលាម៉ោង ៦ និង ០៥នាទីល្ងាចម្សិលមិញនេះ ផ្ទះប្រជាពលរដ្ឋ ៤ ទៅ៥ ខ្នង កំពុងឆាបឆេះ ចំណែកមូលហេតុយ៉ាងណានោះ មិនទាន់ដឹងច្បាស់នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់វេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី១៩ តុលា ២០១៣ អគ្គិភ័យដែលឆាបឆេះលំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរលត់ជាស្ថាពរហើយ ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង បាញ់ទឹកពន្លត់អស់ ៣៥ឡានទឹក។
ក្នុងហេតុការណ៍អគ្គិភ័យនេះ បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ ៦ខ្នង សង់ពីឈើលើក្រោមថ្ម និងទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានឆេះខូចខាតទាំងស្រុង ចំណែកមូលហេតុដែលបង្កឲ្យមានអគ្គិភ័យ សមត្ថកិច្ចនៅពុំទាន់ហ៊ានសន្និដ្ឋាននៅឡើយ៕
ខាងក្រោមនេះគឺជាវីដេអូ នៃទិដ្ឋភាពក្រោយអគ្គីភ័យឆាបឆេះ នៅសង្កាត់បឹងទំពុន៖
0 comments:
Post a Comment