ជារឿយៗ ធ្លាប់តែឃើញបណ្ដាញព័ត៌មានធំៗចុះផ្សាយពីគូស្នេហ៍ឬភរិយារបស់កីឡាករល្បីៗលំដាប់អន្តរជាតិ។ ទំព័រនេះយើងខ្ញុំសូមនាំមិត្តអ្នកអានទៅមើលកីឡាករឆ្នើមៗមួយចំនួនក្នុងវិស័យ បាល់ទាត់និងប្រដាល់ខ្មែរបន្តិចមើល តើប្រពន្ធរបស់ពួកគេមានសម្រស់ស្រស់ស្អាតដូចម្ដេចដែរ គួរឲ្យទាក់ទាញកម្រិតណាដែរ?
ឃួន ឡាបូរ៉ាវី ម្ចាស់ស្បែកជើងមាសបាល់ទាត់ពានរង្វាន់សម្ដេច ហ៊ុន សែន ពីរសម័យដែលទើបផ្ទេរពី ស្វាយរៀង ទៅបឹងកេត នៅចុងរដូវកាល២០១៣នេះក្នុងតម្លៃដោះដូរប្រមាណ៥ពាន់ដុល្លារអាមេរិក
គួច សុកម្ភៈ មកពីខេត្តកំពង់ធំ ជាខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពដែលកំពុងរួមរស់ជាមួយក្លិបជើងឯកលីក៤សម័យ ភ្នំពេញក្រោន
កែវ រំចង់ អ្នកប្រដាល់កម្លាំងខ្លាំងមកពីខេត្តបាត់ដំបង ដែលសម្បូរអ្នកគាំទ្រនិងកំពុងកាន់ខ្សែក្រវាត់៣ខ្សែ
ឡឹក វិបុល អ្នកប្រដាល់កែងមុតស្រួចល្បីឈ្មោះតាំងពីជំនាន់លោក អេ ភូថង ម៉្លេះ តែលោកបានស្ងាត់ពីសារព័ត៌មានក្នុងស្រុកច្រើនឆ្នាំណាស់មកហើយ តាំងតែពីប្រជាប្រិយភាពលោកបានស្រុតចុះអំឡុងឆ្នាំ២០០៧
សេន ប៊ុនថេន អ្នកលេងគុនបុរាណខ្មែរលំដាប់ជួរមុខជំនាញទាត់សន្ធប់ធ្ងន់ៗ
យ៉ាងម៉េចដែរ ចំណោម៥រូបខាងលើតើនរណាមានប្រពន្ធស្អាតជាងគេ?
អត្ថបទ៖ ប៉ែន សុផាន់ណា
រូបថត៖ ហ្វេសប៊ុក
0 comments:
Post a Comment