សុខៗតួសិចកូរ៉េនាង លី យូរីន ចង់បានខ្លួនលោក ជេយូ ឡើងគ្រែបានមួយរាត្រី
ក្រុងសេអ៊ូល ៖ តារាសម្តែងកុនសិចកូរ៉េនាង លី យូរីន បានសរសេរក្នុងទំព័រទំនាក់ទំនងសង្គម របស់ខ្លួនដោយព្រលយថា នាងចង់ដឹកដៃតារាចម្រៀងប្រុស ជេយូ (Jaejyo) ដែលជាសមាជិកក្រុម Block B ឡើងគ្រែបានមួយរាត្រី ដើម្បីបង្កើតភាពស្រើបស្រាល ដែលភាសាបែបនេះ នាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទោះបីរឿងនេះត្រូវនាងសុំអភ័យទោសជាសាធារណៈក្ដី ក៏ទីភ្នាក់ងាររបស់តារាចម្រៀងប្រុស ជេយូ បានប្រកាសចង់ប្ដឹងប្ដល់ តាមផ្លូវច្បាប់ទៀតផង ដោយអះអាងថា តារាស្រីកុនក្ដៅសាច់នាង លី យូរីន មានបំណងប្រើឈ្មោះលោក ជេយូ ដើម្បីបង្កើនប្រជាប្រិយភាព របស់ខ្លួនប៉ុណ្ណោះ។
ទីភ្នាក់ងារ Seven Seasons បានឲ្យដឹងថា លោក ជេយូ មិនដែលស្គាល់នាង លី យូរីន ទេ ហើយទង្វើនេះគឺជាការ បៀតបៀនផ្លូវភេទលើ តារាប្រុសរូបនេះ ទាំងស្រុង ដូច្នេះទីភ្នាក់ងារអាចនឹងធ្វើពាក្យបណ្ដឹង ដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ ចំពោះតារាស្រីរូបនេះ៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment