Breaking News
Loading...
Saturday, October 19, 2013

អាថ៌​កំបាំង​​ដែល​​ប្រុសៗ ចូល​ចិត្ត​​ប​បោស​អង្អែល​​សុដន់​​ស្រីៗ យ៉ាង​​វីវក់​​តាំង​ពី​​កំ​ណើត​


​រាជធានី​ភ្នំពេញ ៖ បុរស​​ដើរ​លេង​​ភាគ​ច្រើន តែង​​វាយ​តម្លៃ​​លើ​​នារី​​ម្នាក់​​ស្អាត ដោយ​​មើល​​លើ​​ស​ម្រស់ តាំង​ពី​​ក្បាល​​រហូត​ដល់​​ចុង​ជើង ជា​ពិ​សេស​​មុខ រាង និង​សម្រស់​​ដើម​ទ្រូង​​តែ​ម្ដង ហើយ​​បើ​​និយា​យ​​ពី​ពេល​​រួម​ភេទ​​វិញ បុរស​​ក៏​​ចូល​ចិត្តនិង​បបោសអង្អែល​សុដន់ ស្ត្រី​នៅ​វគ្គ​ដំបូង​យ៉ាង​វីវក់​។ អីចឹង​បុរស​ខិលៗ និង​បុរស​មិន​ខិល មាន​ដឹង​ខ្លួនឯង​ទេ ហេតុអ្វី​បានជា​បុរស​ឈ្លក់​វង្វេង និង​មាន​អារម្មណ៍ ចំពោះ​ដើមទ្រូង​ស្ត្រី​? ចង់ដឹង​ច្បាស់ សូម​តាមដាន​ការបកស្រាយ របស់​អ្នកជំនាញ​ខាងក្រោម​។

 

​លោក Larry Young និង Brian Alexander អ្នកនិពន្ធ​សៀវភៅ “The chemistry between us: love, sex and the science of attraction” ជឿជាក់ថា បុរស​លង់​នឹង​សម្រស់ ដើមទ្រូង​ស្ត្រី ដោយសារតែ​អ័រម៉ូន ដែល​ស្ត្រី​បញ្ចេញ ក្នុងពេល​បំបៅ​ដោះ​។ អ័រម៉ូន​ជួយ​បង្កើត ទំនាក់ទំនង​ផ្សារភ្ជាប់​គ្នា កាន់តែខ្លាំង​រវាង​ម្ដាយ និង​កូន ដែល​ធ្វើ​ឲ្យ​ទារក ស្រឡាញ់​ចូលចិត្ត សុដន់​តាំងពី​តូច​។

 

​យោងតាម លោក Young បាន​ឲ្យ​ដឹងថា បុរស​ជា​ថនិកសត្វ​ឈ្មោល តែមួយគត់​ដែល​ចាប់អារម្មណ៍ លង់​នឹង​ដើមទ្រូង ក្នុង​បរិបទ​សិច ហើយ​ស្ត្រី​ជា​ថនិកសត្វ​ញី តែមួយគត់​ដែល​ដើមទ្រូង​រីក​ធំ ក្នុងពេល​ពេញវ័យ​ក្រមុំ ពោលគឺ​មានលទ្ធភាព​ពពោះ​បាន​។ អ្នកនិពន្ធ​ទាំងពីរ​បាន​សរសេរ ក្នុង​សៀវភៅ​ថា ការពិតទៅ ក្មេងប្រុស​មិនដឹងថា ដើមទ្រូង​ស្ត្រី​គឺជា​របស់ ដែល​ពួកគេ​ត្រូវ ចាប់អារម្មណ៍​នោះទេ​។ វា​ដោយសារតែ កត្តា​ជីវសាស្ត្រ (​អ័រម៉ូន​) ដែល​ដិត​ជាប់​យ៉ាងខ្លាំង ក្នុង​ខួរក្បាល​ពួកគេ តាំងពី​តូច​ម្ល៉េះ​៕

Wat 191029

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved