តារាម៉ូវៀតណាមអង្គុយយំ ព្រោះតែរូបលេចសុដន់
តារាម៉ូដែលរូបស្រស់វៀតណាមនាង Trang Nhung បានអង្គុយយំនិងរកនិយាយអីក៏មិនចេញ ក្រោយពីបានឃើញរូបថតលេចចេញសុដន់ខាងឆ្វេងរបស់ខ្លួន លើបណ្ដាញអ៊ីនធឺណិត។
គេហទំព័រ nob70 បានទទួលព័ត៌មានពីប្រភពមួយថា ការបែកធ្លាយរូបនាងលើអ៊ីនធឺណិត មិនដឹងថានរណាជាអ្នកបង្ហោះទេ តែគេជឿថារូបនេះត្រូវគេលួចថតចេញពីកាមេរ៉ា Professional ខណៈនាងកំពុងថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនលក់ឈុតអាពាហ៍ពិពាហ៍មួយ ក្នុងឧទ្យាន Bach Thao ទីក្រុងហាណូយ។
ប្រភពបន្ថែមថានាង Trang Nhung បានយំដោយនឹកស្មានមិនដល់ថាមានរឿងនេះកើតឡើងសោះ ហើយនាងក៏មិនបានស្វែងរកមុខអ្នកប្រព្រឹត្តដែរ។ នាងថា នាងមិនធ្វើអ្វីទាំងអស់ ហើយភាពស្ងប់ស្អាតរបស់នាង នឹងធ្វើឱ្យរឿងដ៏អៀនខ្មាសនេះបាត់រលត់សាបសូន្យដោយខ្លួនឯង។
“រឿងសិចរបស់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យា ធ្វើឱ្យប៉ូលិសល្វីងមុខ”
រូបលេចសុដន់របស់បវរកញ្ញាជាប់លេខ២ឆ្នាំ២០០៥រូបនេះ ទទួលបានភាពល្បីល្បាញ រហូតមានចេញលើគម្របទស្សនាវដ្ដីនានា ទាំងក្នុងនិងក្រៅស្រុកផងដែរ។
Trang Nhung កើតនៅឆ្នាំ១៩៨៨។ នាងជាតារាម៉ូដែល អ្នកច្នៃម៉ូត និងតារាសម្ដែង។ ក្នុងឆ្នាំ២០០៥ នាងបានជាប់លេខពីរក្នុងការប្រលងបវរកញ្ញាឯកវៀតណាម ហើយឆ្នាំ២០០៧ នាងជាបេក្ខនារី១រូបក្នុងចំណោម១០នាក់ ដែលត្រូវគេជ្រើសរើសទៅប្រទេសតារាម៉ូដែលនៅចិន។ ក្រោយមកនាងបានជាប់ជា Supermodel កំពូល១៥នាក់លើពិភពលោក៕
ដោយ nob70
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment