Breaking News
Loading...
Saturday, October 19, 2013

បេ​ក្ខ​​នារី​​បវរ​កញ្ញា​​​​​វៀត​ណាម ជា​​កូន​កាត់​​ខ្មែរ​​និង​​មាន​​ទម្លាប់ ហូប​អា​ហារ​​បួស​​តាំង​ពី​​វ័យ ១៣ឆ្នាំ​


​ក្រុង​ហូជីមិញ ៖ យោង​តាម​​បណ្តា​ញ សារ​ព័ត៌​មាន​​វៀត​ណាម Thanh Nien News បាន​​ឲ្យ​​ដឹង​ថា​ កញ្ញា ទ្រួ​ង ធី​​ម៉ា​យ ត្រូវ​បាន​​គេ​​ជ្រើស​រើស ជា​​បេ​ក្ខ​​នារី​​បវរ​កញ្ញា​ចក្ក​វាឡ ប្រ​ចាំ​​ប្រ​ទេស​​វៀត​ណាម ស​ម្រាប់​​ឆ្នាំ​​២០​១៣ ហើយ​​នាង​​នឹង​​ទៅចូល​រួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ ពិភពលោក​ឆ្នាំ​២០១៣​ដែល​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៩​វិច្ឆិកា ឆ្នាំ​២០១៣​ខាងមុខនេះ​ក្នុង ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​ផងដែរ​។

 

​នាង ទ្រួ​ង ធី​ម៉ា​យ កើត​នៅ​ឆ្នាំ​១៩៨៨ ជា​កូនកាត់​ខ្មែរ​-​វៀតណាម ហើយ​នាង​បានរស់នៅ និង​ធំ​ពេញវ័យ​នៅក្នុង​ខេត្ត​អាន​យ៉ាង ស្ថិតនៅតាម​ដង ទន្លេមេគង្គ ដែលជា​តំបន់​សម្បូរ​ប្រជាជន​ខ្មែរ កាត់​វៀតណាម​រស់នៅ​ច្រើន​។ កញ្ញា ទ្រួ​ង ធី​ម៉ា​យ អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​មាន​ទម្លាប់​ញុំ​ា​អាហារ​បួស តាំងពី​នាង​មាន​វ័យ​១៣ ឆ្នាំ​មកម្ល៉េះ​។​

 

​នាង ទ្រួ​ង ធី​ម៉ា​យ មាន​វ័យ ២៥​ឆ្នាំ​ហើយ ដោយមាន​កម្ពស់ ១,៧៥ ម៉ែត្រ​។ នាង​ក៏​ធ្លាប់​ជាប់​ជ័យលាភី​រង​នៃ​ការប្រកួត បវរកញ្ញា​ជនជាតិភាគតិច នៅ ប្រទេស​វៀតណាម​ឆ្នាំ​២០០៧ និង​កញ្ញាឯក​រង​នៃ​កម្មវិធី បវរកញ្ញា​វៀតណាម ស៊ី​កាមេរ៉ា​ជាងគេ ឆ្នាំ​២០០៦​។​

 

​កញ្ញា​ក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង បរ​វក​ញ្ញា​ផែនដី ២​លើក​ដែរ​តែ​មិន បាន​ជាប់​។ កាលពី​ឆ្នាំ​២០០៩ នាង​មាន​គ្រោះថ្នាក់ ទើប​មិនបាន​ចូលរួម​ទៀត​។ ឆ្នាំ​២០១១ នាង​ក៏បាន​បដិសេធ​ការអញ្ជើញ ពី​ភ្នាក់ងារ​រៀបចំ​កម្មវិធី Thanh Nien Corp​បន្តទៀត ដោយសារ​នាង​រវល់​ម​មា​ញឹក ជាប់​ថតកុន​និង​មើលថែទាំ​ជីដូន​មានជំងឺ​៕

Wat 19108  Wat 191010 Wat 191011


ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved