Breaking News
Loading...
Saturday, October 19, 2013

កុង​តឺ​ន័រ​​បើក​​បុក​​ម៉ូតូ​​ពី​ក្រោយ កិន​​បុរស​​ម្នាក់​​ខ្ទេច​​ក្បាល នៅ​មុខ​​ហាង​​ខា​រ៉ា​អូ​ខេ កូ​​ប្រា ២


រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​បាត់​​ជីវិត នៅ​នឹង​កន្លែង​​ហើយ​​ម្នាក់​ទៀត បាន​​រង​របួស​​ធ្ងន់ ដោយ​សារ​​រថ​យន្ត ​​ដឹក​​កុង​តឺ​ន័រ​មួយ​​គ្រឿង បាន​​បើក​​បុក​​ម៉ូតូ​ពី​ក្រោយ និង​​កិន​​ខ្ទេច​​ក្បាល ខណៈ​ដែល​​ពួក​គេ​​ជិះ​​ម៉ូតូ​​មួយ​គ្រឿង ឌុប​​គ្នា​​តាម​ផ្លូវ​​ជាតិ​លេខ​១ កាលពី​វេលា​ម៉ោង ១០​និង​១០ នាទី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ​។​

ជនរងគ្រោះ​ដែល​ស្លាប មានឈ្មោះ ស៊ិន ហ៊ុន អាយុ ២៦​ឆ្នាំ ស្នាក់នៅ ក្នុងភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ដែល​រងរបួស​ធ្ងន់​ឈ្មោះ ដូ​រី អាយុ ២៣​ឆ្នាំ ស្នាក់​នៅក្បែរ គ្នា ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 1A-3119 ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ជិះ​ក្នុង​ល្បឿន​ល្មម​។​

 

​លុះ​មកដល់​ចំណុច​មុខ ខារ៉ាអូខេ កូ​ប្រា ២ ស្រាប់​តែមាន​រថយន្ត កុងតឺន័រ​មួយគ្រឿង មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​លេខ​១ ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច បាន​បើក​យ៉ាង​លឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ស្មាស ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល ទៅនឹង​ថ្នល់​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់ធ្ង​រ​ម្នាក់ ចំណែកឯ​ម៉ូតូ​ត្រូវ​រង ការខូចខាត​ទាំងស្រុង ៕

Wat 191012

 

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved